រថយន្ត​ឡិច​ស៊ីស​៤៧០​បើក​បុក​រះ​កន្លែង​ផ្ញើ​ម៉ូតូ​តាម​ចិញ្ចើម​ផ្លូវ​ខូច​ខាត​ម៉ូតូ​ ១២​គ្រឿង​បណ្តាល​ឲ្យ​មនុស្ស​៥​នាក់​រង​របួស​ធ្ងន់​

ភ្នំពេញ ៖ នៅចំណុចមុខក្រុមហ៊ុន RO BIZ លក់ គ្រឿងអេឡិចត្រូនិក តាមមហាវិថីព្រះមុនីវង្ស កែង១០៩ ក្នុងសង្កាត់អូរឬស្សីទី៤ ខណ្ឌ៧មករា នៅវេលាម៉ោង ១២ និង១០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ វិច្ឆិការ ថយន្តឡិចស៊ីស៤៧០ ពណ៌ខ្មៅ បើកបុករះម៉ូតូ ១២គ្រឿង រ៉ឺម៉កម៉ូតូមួយគ្រឿង ខូចខាតរបស់របរមួយចំនួន និងរងរបួសធ្ងន់ ៣នាក់ ស្រី២នាក់ ប្រុសម្នាក់ ។

បន្ទាប់ពីបុករះហើយ រថយន្តបង្កបានបើកថយក្រោយទៅបុកឡើងលើរនាំងដែកពុះចែកផ្លូវ ដែលទុកសម្រាប់អ្នកដើរឆ្លងផ្លូវនោះ ឆ្ពោះទៅផ្លូវលេខ១០៩ រួចបត់ឆ្វេងទៅតាមផ្លូវលេខ៨១ បានទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋដែលមានទីតាំងនៅទល់ មុខសាលាបឋមសិក្សាវត្តកោះ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ទើបតៃកុងរថយន្តទុករថយន្តចោល ហើយគេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុ រថយន្ត និងម៉ូតូ ព្រមទាំងរ៉ឺម៉កម៉ូតូ ដែលខូចខាតទាំងអស់ត្រូវសមត្ថកិច្ចយកទៅរក្សាទុកនៅការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក រង់ចាំធ្វើការដោះស្រាយតាមនីតិវិធី ៕

ដោយ៖ ហេង នាង

ជនរងគ្រោះនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កដោយរថយន្តឡិចស៊ីស
៤៧០ (រូប dap)

Related Articles

Back to top button
Close
Close