រថយន្ត​ដឹក​បន្លែ​បុក​ម៉ូតូ​រង​របួស​ធ្ងន់​ម្នាក់​ស្រាល​ម្នាក់​

ភ្នំពេញ ៖ នៅវេលាម៉ោង ២និង៥ នាទីរំលង អធ្រាត្រឈានចូលថ្ងៃទី៦ ធ្នូ ចេញពីហូបបបរស ត្រូវរថយន្តកូរ៉េដឹកបន្លែមួយគ្រឿង បើកបុកនៅចំណុចផ្លូវកែង រងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ រួចរថយន្តបង្កបើករត់គេចបាត់ស្រមោល នៅតាមផ្លូវលេខ៣៣៨ កែង២០៥ ក្នុងសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន ។

ប្រភពព័ត៌មានពីជនរងគ្រោះរងរបួសស្រាល បានឲ្យដឹងថា មុនពេលកើតហេតុ ពួកគេមានគ្នា៥នាក់ ជិះម៉ូតូ២គ្រឿង ម៉ាក MD ពណ៌ក្រហម ជិះគ្នា២នាក់ និងម៉ូតូសេ១២៥ ពណ៌ខ្មៅ ជិះគ្នា៣នាក់ ទៅផឹកស៊ីនៅហាងមួយកន្លែង រួចបាននាំទៅហូបបបរស លុះពេលជិះម៉ូតូត្រឡប់មក ពីហូបបបរសវិញ ជិះតាមផ្លូវលេខ៣៣៨ ក្នុងទិសដៅពីកើតទៅ លិច ស្រាប់តែរថយន្តកូរ៉េ ដឹកបន្លែមិនច្បាស់ពណ៌មួយគ្រឿង បានបើកតាមផ្លូវលេខ២០៥ ពីត្បូងទៅជើង ខណៈមកដល់ចំណុចផ្លូវកែង រថយន្តបើកបុកម៉ូតូធ្វើឲ្យអ្នកជិះម៉ូតូរងរបួសធ្ងន់ម្នាក់ និងស្រាលម្នាក់ ចំណែករថយន្តបង្កបានបន្ថែមល្បឿនរត់គេចបាត់ ។ចំណែកជនរងគ្រោះត្រូវរថយន្តសង្គ្រោះដឹក យកទៅព្យាបាលនៅគ្លីនិកឯកជន៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close