ចាប់ចៅអធិការនិងសង្ឃ ៤អង្គនាំ ស្រីមកជក់ថ្នាំញៀនក្នុងកុដិ
សារព័ត៌មាន Cambodia News/
កំពង់ស្ពឺ (០៨ កញ្ញា ២០១៦) ៖ កាលពីវេលាម៉ោង៨យប់ថ្ងៃទី ៧ ខែកញ្ញា ឆ្នាំ២០១៦ នគរបាលស្រុកភ្នំស្រួច បានចាប់ខ្លួនចៅអធិការវត្ត និងសង្ឃ៤អង្គ ទៀតដែលសង្ស័យថាបាននាំស្រីក្មេងៗ មកជក់ថ្នាំញៀនដល់ក្នុងវត្ត រួចបានបញ្ជូនទៅ ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នង ការដ្ឋាននគរបាលខេត្ត។
បើតាមមន្ត្រីនគរបាលស្រុកភ្នំស្រួច បានឲ្យដឹងថា មុនការ ឃាត់ខ្លួនចៅអធិការ និងសង្ឃទាំង៤អង្គ នេះសមត្ថកិច្ចបានស៊ើបអង្កេតយូរមក ហើយៗនៅពេលសមត្ថកិច្ចសម្រុកចូលទៅ ឃាត់ខ្លួន នារីក្មេងៗដែលគេសង្ស័យអង្គុយ ជក់ថ្នាំញៀនជាមួយនឹងសង្ឃទាំងនេះដែរ នោះបាននាំគ្នារត់គេចខ្លួន ។
បើតាមមន្ត្រីដដែលឲ្យដឹងទៀតថា សង្ឃ៤អង្គដែលត្រូវបានចាប់ផ្សឹកខាងលើ នេះបានឆ្លើយថា ពួកគេជក់ថ្នាំញៀននេះគឺ ដោយសារចៅអធិការវត្ត ឱម ភក្តី ជាអ្នក នាំជក់៕