កម្ពុជា​ស្នើ​ឲ្យ​ប្រទេស​ញូហ្សេ​ឡែន​ជួយ​បណ្តុះ​បណ្តាល​ធន​ធាន​ម​នុស្ស

ភ្នំពេញ៖ ដើម្បីមានធនធានមនុស្សគ្រប់គ្រាន់សម្រាប់ការចូលរួមសហគមន៍អាស៊ាននាឆ្នាំ ២០១៥ ខាងមុខកម្ពុជាបានស្នើសុំប្រទេសញូហ្សេឡែនជួយបណ្តុះបណ្តាលធនធាន មនុស្សខណៈ ពេលដែលកម្ពុជាកំពុងមានតម្រូវការចាំបាច់សម្រាប់ការអភិវឌ្ឍន៍ប្រទេស  ។

លោកចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក Horourable Tim Groser រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសញូហ្សេឡែន។

ការស្នើសុំនោះត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគីរវាងលោកចម ប្រសិទ្ធ រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មនិងលោក Horourable Tim Groser រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ប្រទេសញូហ្សេឡែន កាលពីថ្ងៃទី២១ ខែវិចិ្ឆកា ឆ្នាំ២០១២ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ។

លោកចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានប្រាប់អ្នកសារពត៌មាន ក្រោយជំនួបថាញូហ្សេឡែន ជាប្រទេសតូចក៏ពិតមែនតែញូហ្សែឡែនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួយបណ្តុះ បណ្តាលធនធានមនុស្សដល់ប្រទេសកម្ពុជា ដើម្បីធ្វើសមាហរណកម្មក្នុងតំបន់ ។ ដូច្នេះហើយទើបលោកសំណូមពរដល់ប្រទេសនេះដើម្បីជួយបណ្តុះបណ្តាលធនធាន មនុស្សសំខាន់បង្កើនសមត្ថភាពមន្ត្រីរបស់រាជរដ្ឋាភិបាលដើម្បីមានលទ្ធភាពគ្រប់គ្រាន់ ចេញទៅចរចាជាមួយប្រទេសដទៃទៀតនៅក្នុងក្របខណ្ឌអាស៊ានក្តីនិងក្រៅអាស៊ានក្តី ។

លោកបញ្ជាក់ថាសម្រាប់ក្រសួងពាណិជ្ជកម្មក៏មានគម្រោងដើម្បីមជ្ឈមណ្ឌលធនធាន មនុស្សខាងផ្នែកពាណិជ្ជកម្មមួយកន្លែងដែលយើងនឹងជ្រើសរើសមន្ត្រីជំនាញក្នុងក្រសួង ពាណិជ្ជកម្មនិងក្រសួងផ្សេងៗទៀតមកបណ្តុះបណ្តាលនៅទីនេះ ។ ចំណែកប្រទេសញូហ្សែឡែនក៏បានសន្យាថានឹងពិនិត្យលទ្ធភាព ដើម្បីផ្តល់ជាត្រូវជំនាញជាសម្ភារៈបរិក្ខាផ្សេងៗ ទាក់ទងការបណ្តុះបណ្តាលក្នុងមជ្ឈមណ្ឌលនេះ ។ លោករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការសិក្សារបស់យើងគឺផ្តោតជាសំខាន់លើភាសាអង់គ្លេសទាក់ទងនិងជំនាញក្នុងការចរចា ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម ។ លោកបន្ថែមថានាពេលខាងមុខខណៈពេលដែលកម្ពុជា ចូលក្នុងសហគមន៍អាស៊ាននោះគឺប្រទេសសំខាន់បំផុតនោះគឺភាសាផ្នែកបច្ចេកទេស ជំនាញ ហើយបើយើងមិនមានសមត្ថភាពគ្រប់គ្រាន់ទេនោះយើងនឹងមិនអាចនិយាយអស់នូវអ្វី ដែលយើងចង់និយាយនោះទេ ។ ទន្ទឹមនោះយើងក៏មិនអាចយល់អស់នូវអ្វីដែលគេនិយាយជាមួយយើងនោះដែរ។

ក្នុងជំនួបនោះផងដែរលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ចម ប្រសិទ្ធ និងលោករដ្ឋមន្ត្រីពាណិជ្ជកម្មញូហ្សេឡែន ក៏បានពិភាក្សាកិច្ចការមួយចំនួនទាក់ទងនឹងអង្គការពាណិជ្ជកម្មពិភពលោកព្រោះនៅប៉ុន្មាន ឆ្នាំខាងមុខនេះបណ្តាប្រទេសក្រីក្រនិងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ នឹងបញ្ចប់នូវការលើកលែងអំពីផ្នែកសេវាកម្ម ដោយសាតែចាប់ពីឆ្នាំ២០១៣តទៅ បណ្តាលប្រទេសទាំងនោះនិងចាប់ផ្តើមបើកសេវាកម្មទាំងអស់ទៅឲ្យប្រទេសអ្នកមាន ខណៈពេលដែលប្រទេសក្រីក្រមួយចំនួនមិនទាន់អាចបើកសេវាកម្មនោះបាន ។ ដូច្នេះប្រទេសកម្ពុជាប្រហែលជានឹងក្លាយជាអ្នកផ្តួចផ្តើមគំនិតដើម្បីប្រមែប្រមូលប្រទេស ក្រីក្រទាំងអស់ ធ្វើសំណូមពរទៅអង្គការពាណិជ្ជកម្មពិភពលោកឲ្យបន្តការលើកលែងសេវាកម្មក្នុងរយៈ ពេលយូរបន្តទៀត ៕

ដោយ៖ ភារុណ

Related Articles

Back to top button
Close
Close