ក្រសួងអប់រំ ឱ្យគ្រឹះស្ថានសិក្សាទាំងអស់អនុវត្តម៉ោងបង្រៀន និងរៀនតាមកាលវិភាគដូចធម្មតាវិញ

សារព័ត៌មាន Cambodia News/

ភ្នំពេញ ៖ ដោយសារតែនៅទូទាំងប្រទេស សីតុណ្ហភាពបានត្រឡប់មកនៅត្រឹម ៣០ ទៅ ៣៥ អង្សារ ក្រសួងអប់រំ យុវជន និងកីឡាបានស្នើគ្រឹះស្ថានសិក្សាទាំងអស់ អនុវត្តម៉ោងបង្រៀន និងរៀនតាមកាលវិភាគដូចធម្មតា។

យោងតាមលិខិតរបស់ ក្រសួងអប់រំ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤នេះ បញ្ជាក់ថា «សូម លោក លោកស្រីប្រធាន ផ្សព្វផ្សាយដល់គ្រប់ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានសិក្សា អាជ្ញាធរដែនដី និងសាធារណជនទាំងអស់ឲ្យបានជ្រាប និងចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាព»។

សូមរំលឹកថា កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ក្រសួងអប់រំ បានសម្រេចប្តូរម៉ោងសិក្សារបស់សិស្សានុសិស្ស នៅតាមគ្រឹះស្ថានសិក្សាទាំងអស់ ដោយពេលព្រឹកចូលរៀនម៉ោង៧ ចេញម៉ោង១០ព្រឹក និងពលរសៀលចូលម៉ោង២ ចេញម៉ោង ៥រសៀល ដោយសារអាកាសធាតុក្តៅហួតហែងខ្លាំង និងអាចមានសីតុណ្ហភាពលើសពី ៤០ អង្សារ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close