ស្លាប់​៨​នាក់ របួសធ្ងន់​ស្រាល​២១​នាក់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ​( ២៣ វិច្ឆិកា ២០១៦) ៖​ នៅ​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​១៥​លើក​បណ្តាល​ឲ្យ​មនុស្ស​៨​នាក់​ស្លាប់ និង​២១​នាក់​រងរបួស​ធ្ងន់​ស្រាល​។ នេះ​បើតាម​របាយការណ៍ របស់​នាយកដ្ឋាន​នគ​របាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​។

របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៥​លើក បណ្តាល​ឲ្យ​ខូចខាត​ម៉ូតូ​១៣​គ្រឿង រថយន្ត​តូច​៧​គ្រឿង រថយន្ត​ធំ​៣​គ្រឿង ហើយ​មូលហេតុ​ដោយសារ​បើក​ក្នុង​ល្បឿន​លឿន ប្រជែង មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្តាំ បត់​គ្រោះថ្នាក់​ជាដើម​៕

3

 

Related Articles

Back to top button
Close
Close