គ្រោះថ្នាក់ចរាចរណ៍ នាថ្ងៃ ២៨ តុលា ស្លាប់២ នាក់ របួស ១០ នាក់

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ (២៩ តុលា ២០១៥) ៖ គេហទំព័ររបស់អគ្គស្នងការដ្ឋាននគរ បាលជាតិ បានផ្សាយថា កាលពីថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៥ម្សិលមិញ មានគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន ៦ លើក យប់ ៤ លើក បណ្តាលឲ្យមនុស្សស្លាប់ ២ នាក់ ខណៈដែល ១០ នាក់ ផ្សេងទៀតរងរបួសធ្ងន់។

សូមជម្រាបថា  បើយោងតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចណ៍ និងសណ្តាប់ធ្នាប់បង្ហាញឲ្យដឹងថា ក្នុង រយៈពេល ៩ ខែ ឆ្នាំ ២០១៥ នេះ គ្រោះថ្នាក់ចរាចរណ៍ កើតឡើង ចំនួន ៣.៥០៥លើក បណ្តាលឲ្យបាត់បង់អាយុជីវិត មនុស្សរហូតដល់ ១.៧៣៤ នាក់ ខណៈដែលរបួសធ្ងន់ ៣.៣០៩នាក់ របួសស្រាល ២.៣៦៤ នាក់ និងធ្វើឲ្យខាតបង់ពេលវេលា ប្រាក់កាស សេដ្ឋកិច្ចគ្រួសារ និងខាតបង់សេដ្ឋកិច្ចជាតិ អស់រាប់រយលានដុល្លារ៕

7

 

Related Articles

Back to top button
Close
Close