អគ្គី​ភ័យ​ឆាប​ឆេះ​ផ្ទះ​ល្វែង​មួយ​កន្លែង​

ភ្នំពេញ ៖ កាលពីវេលាម៉ោង ១០និង២០នាទីព្រឹក ថ្ងៃទី២១ ខែធ្នូ មានហេតុការណ៍គ្រោះ អគ្គីភ័យមួយ បានកើតឡើង ក្នុងរយៈពេល ដ៏ខ្លី បង្កឲ្យមនុស្សរាប់រយនាក់មានការភ័យតក់ ស្លុត ផ្អើលឆោឡោ នៅតាមបណ្តោយផ្លូវ២០០៤ ក្នុងសង្កាត់កាកាប ខណ្ឌពោធិ៍សែន ជ័យ។

ប្រជាពលរដ្ឋ ដែលរស់នៅជិតចំណុចកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ម្ចាស់ផ្ទះល្វែងខាងលើនេះ បាននាំគ្នាមកអង្គុយជជែកគ្នានៅក្រោមផ្ទះ ខណៈនោះពួកគាត់បានឃើញផ្សែងហុយចេញពីបន្ទប់ជាន់ទី១នៃផ្ទះល្វែងខាងលើ ។ ភ្លាមៗនោះ ពួកគាត់បានស្រែកឆោឡោបង្កឲ្យមានភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រួមទាំងម្ចាស់ផ្ទះ នាំគ្នាស្រវេស្រវ៉ា យកបំពង់ពន្លត់អគ្គីភ័យ ទៅបាញ់ពន្លត់អណ្តាតភ្លើងដែលកំពុងឆាបឆេះ ចេញពីក្នុងបន្ទប់ជាន់ទី១ ប៉ុន្តែទោះបីជា ប្រជាពលរដ្ឋព្យាយាម ពន្លត់យ៉ាងណាក៏ដោយ ក៏នៅតែមិនឈ្នះអណ្តាតភ្លើងឡើយ រហូតទាល់តែមានការអន្តរាគមន៍ពីក្រុមពន្លត់អគ្គីភ័យ និងសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគន៍ទើបបាញ់ពន្លត់អណ្តាតភ្លើង ទាំងនោះឲ្យរលត់។

សមត្ថកិច្ចបានបញ្ជាក់ថា អគ្គីភ័យនេះបង្កឡើងដោយសារឆ្លងចរន្តអគ្គីសនី នៅក្នុងបន្ទប់ជាន់ទី១ ទើបបង្កឲ្យមានអគ្គីភ័យឆាបឆេះគ្រែពូកតែម្តង៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close