បុរស​ម្នាក់​ប្រកាច់​ស្លាប់​នៅ​មុខ​ក្លឹប​កំសាន្ត​ទី​ក្រុង​មាស​

ភ្នំពេញ៖ កាលពី វេលាម៉ោង ៨៖៤០នាទីយប់ថ្ងៃទី២៦ ខែធ្នូ ​បុរសម្នាក់បានប្រកាច់ស្លាប់ មួយ​ រំពេច នៅមុខក្លឹបកំសាន្ត ទីក្រុងមាស ស្ថិតនៅតាម បណ្តោយផ្លូវ ព្រះមុនីវង្ស ក្នុងខណ្ឌ​ចំការ​ មន ក្រោយពេលដែល ជនរងគ្រោះ បានចុះពីលើម៉ូតូឌុប ។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ មានឈ្មោះ សុខ រ៉ាវុធ អាយុជាង៤០ឆ្នាំ បានជិះម៉ូតូឌុប ហើយមកឈប់នៅ មុខក្លឹបកំសាន្ត ទីក្រុងមាស លុះមួយសន្ទុះក្រោយមក ស្រាប់តែ ជនរងគ្រោះ ប្រកាច់ស្លាប់តែម្តង ដោយមិនទាន់ ដឹងមូលហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ច បានដឹកសពជនរងគ្រោះ ទៅតម្កល់ទុកនៅវត្តទួលទំពូង ដើម្បីធ្វើ កោសល្យវិនិច្ឆ័យបន្តទៀត៕

ដោយ៖ ហេង នាង​

Dec-0073

Related Articles

Back to top button
Close
Close