ក្មេង​ស្ទាវ​ពីរ​ក្រុម​ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា​

ភ្នំពេញ ៖ កាលពីវេលាម៉ោង ២៣ និង ០០ នាទីយប់ ថ្ងៃទី ០៥ ធ្នូ ២០១២ មានក្មេងស្ទាវពីរ ក្រុមប្រដាប់ដោយកាំភ្លើងនិងដាវសាម៉ូរៃ ជាប់ខ្លួនពួកគេបានដេញ វាយប្រហារគ្នា ធ្វើឲ្យ ភាគីម្ខាងទ្រាំមិនបានដកកាំភ្លើង បាញ់មួយគ្រាប់ ស្ថិតត្រង់ចំណុចមុខផ្សារទំនើបឡាក់គី  ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

តាមការឲ្យដឹងពីសាក្សីដែលនៅកន្លែងកើតហេតុ មុនពេលកើតហេតុ គេឃើញយុវជនពីរ នាក់ជាជនជាតិវៀតណាមជិះម៉ូតូមួយគ្រឿងម៉ាកវ៉េ អ៊ី ឌុបគ្នាតាមបណ្តោយផ្លូវព្រះសីហនុ ពេលជិះមកដល់ចំណុចមុខផ្សារទំនើបឡាក់គីស្រាប់តែមានបុរសពីរនាក់ ទៀតជិះម៉ូតូវីវ៉ា មកដេញប្រហារយុវជនពីរនាក់ខាងលើនេះបណ្តាលឲ្យដួលម៉ូតូគេចខ្លួនមិន រួច ស្រាប់តែ បុរសពីរនាក់នោះបានដកកាំភ្លើងបាញ់មួយគ្រាប់ឡើងលើកគំរាម ដល់ក្រុមយុវជន រួចពួក គេបានជិះម៉ូតូរត់គេចខ្លួនបាត់។

ពាក់ព័ន្ធនិងករណីខាងលើនេះសមត្ថកិច្ចមូលដ្ឋានបានសន្និដ្ឋានជារឿង គំនុំរវាងភាគីទាំង ពីរ មិនមែនជាករណីប្លន់ប្រដាប់អាវុធឡើយ ។

បច្ចុប្បន្នយុវជនរងគ្រោះពីរនាក់នេះត្រូវមន្ត្រីកងរាជអាវុធ នាំខ្លួនទៅកាន់ទីបញ្ជាការដ្ឋាន កងរាជអាវុធខណ្ឌដូនពេញដើម្បីសាកសួរ និងធ្វើការស្រាវជ្រាវតាមចាប់ក្រុមបាញ់បោះ សេរី ក្នុងហេតុការណ៍យកមកផ្តន្ទាទោសតាមនីតិវិធីច្បាប់៕

ដោយ៖ ហេង នាង

សមត្ថកិច្ចកំពុងសាកសួរជនរងគ្រោះ ។

Related Articles

Back to top button
Close
Close