កូនប្រុសសម្តេច ហ៊ុន សែន ច្រានចោលរបាយការណ៍របស់អង្គការ Global Witness
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៧ កក្កដា ២០១៦) ៖ លោក ហ៊ុន ម៉ានិត កូនប្រុសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានច្រានចោលរបាយការណ៍របស់អង្គការគ្លូបល វីតណេស(Global Witness)ដែលនិយាយពីការរកស៊ីជំនួញធំៗរបស់ត្រកូលហ៊ុន ដោយថា របាយការណ៍នេះ”ពោរពេញដោយកំហុស និងព័ត៌មានមិនពិត”។
លោក ហ៊ុន ម៉ានិត បានសរសេរនៅលើហ្វេសប៊ុករបស់លោកនៅព្រឹកថ្ងៃព្រហស្បតិ៍បន្ទាប់ពីរបាយការណ៍របស់អង្គការGlobal Witnessត្រូវបានផ្សព្វផ្សាយតាមសារព័ត៌មានថា៖ “នេះជាការវាយប្រហារលើគ្រួសារត្រកូលហ៊ុន ដែលជាការរៀបចំនិងកិច្ចសហការដ៏ល្អរវាង Global Witness, Cambodia DailyនិងPhnom Penh Post ដោយស្តែងចេញពីគោលបំណងយ៉ាងច្បាស់។
គួរបញ្ជាក់ថា របាយការណ៍របស់អង្គការGlobal Witness ដែលមានមូលដ្ឋាននៅទីក្រុងឡុងត៍នៃប្រទេសអង់គ្លេសនិងត្រូវបានស្រាវជ្រាវអស់រយៈពេលជិត១ឆ្នាំ បានបង្ហាញថាសមាជិកគ្រួសារត្រកូលហ៊ុនរបស់សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បានកាន់កាប់ការរកស៊ីជាច្រើនដែលមានដើមទុនចុះបញ្ជីសរុបទៅដល់២០០លានដុល្លារអាមេរិក៕