ស្ថានភាពមេរោគEV71​​​ ​​ស្ថិតក្នុងស្ថានភាពនឹង

ដោយ៖ ហេង នាង

កាលពីថ្ងៃទី ១៩ កក្កដា ២០១២ម្សិលមិញក្រុមមន្ត្រីអង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងថា ស្ថានភាពមេរោគដ៏សាហាវ EV71ពេលនេះពុំមានការវិវឌ្ឍន៏ប្រែប្រួលថ្មីទេ គឺស្ថិតក្នុងដំណាក់កាលនឹង ។

មន្ត្រីទំនាក់ទំនងអង្គការសុខភាពពិភពលោក លោក សាន់នី អ៊ីនបារ៉ាក គ្រឹស្នាន (Sonny Inbaraj Krishnan) បាននិយាយថា  «ជំងឺនេះស្ថិតក្នុងដំណាកកាលនឹង ជិតមួយសប្ដាហ៏មកហើយ ។ មន្ទីរពិសោធន៏ពុំបានបញ្ជាក់ពីករណីថ្មីៗទេ »។

លោកបានបន្តថា អង្គការសុខភាពពិភពលោក និងក្រសួងសុខាភិបាល នឹង ចេញសេចក្ដីថ្លែងការណ៏រួមមួយនៅថ្ងៃសុក្រនេះ ។ ភាពភ័យខ្លាចដ៏រំជើបរំជួលរបស់រដ្ឋាភិបាល ក៏ ដូចជាពលរដ្ឋខ្មែរចំពោះ EV71 ត្រូវបានលោក អ៊ីនបារ៉ាក គ្រឹស្នាន អត្ថាធិប្បាយថា «ជាប្រតិកម្មជ្រុលហួស» ៕

Related Articles

Back to top button
Close
Close