កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន៦៤៩នាក់ ខណៈជាសះស្បើយ៦២៦នាក់
ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៦៤៩នាក់ថែមទៀត ខណៈអ្នកជំងឺចំនួន៦២៦នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ និងស្លាប់ថ្មីចំនួន៤នាក់ទៀត។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន២៧,៦៣៨នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន២០,៣៩៨នាក់ ស្លាប់១៩៤នាក់៕