ដេនី ខ្វាន់ ចូល​​ខ្លួន​​តាម​​ការ​​ហៅ​​របស់​​ក្រសួង​វ​ប្បធម៌ ​​និង​​វិចិត្រ​​សិល្បៈ​​

សារព័ត៌មាន​​ Cambodia News/

ដោយ ៖ វត្តី/

ភ្នំពេញ (១៧ ឧសភា ២០១៦) ៖ នៅវេលាម៉ោង៩ព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ នេះ តារាសិចស៊ី ដេនី ខ្វាន់ បាន​ចូល​ទៅ​ទទួល​ការទូន្មាន និង​ការ​អប់រំ ពីថ្នាក់ដឹកនាំ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោយនាងបានស្លៀកពាក់សិចស៊ីខ្លាំងពេក ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​វប្បធម៌ ​និងតម្លៃស្ត្រីខ្មែរ។

​ ចូលទៅទទួលការទូន្មាន និង​ការ​អប់រំ ពីថ្នាក់ដឹកនាំ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោយ​ពី​ក្រសួង​ពិនិត្យ​ឃើញ​មាន​ការ​បង្ហោះ​យ៉ាង​ព្រោងព្រាត តាមរយៈបណ្តាញទំនាក់ទំនងសង្គម Facebook ដែលធ្វើការទិតៀនពីការស្លៀកពាក់មិនសមរម្យ និង​សង្គ្រាម​​ពាក្យសំដីយ៉ាងមុតស្រួចមួយចំនួន របស់កញ្ញា ចំពោះសិល្បករ-សិល្បការិនី រួមទាំងមហាជនទូទៅផង។

គួរបញ្ចាក់ថា ក្រោយទទួលរងការរិះគន់យ៉ាងខ្លាំង តាមបណ្តាញសង្គមហ្វេសប៊ុក ព្រមទាំងមានការរិះគន់ ពីសិល្បះ​ករ​ដូច​គ្នា​ដែរ​ផងនោះ នាពេលថ្មីៗនេះនាង ដេនី ខ្វាន់ បានបង្ហោះវីដេអូចុងក្រោយមួយ នៅ​លើ​បណ្តាញ​សង្គម​របស់​នាង បង្ហាញ​ពី​ការ​ទទួល​ស្គាល់​កំហុស​ឆ្គងលើបញ្ហា ដែលនាងបានស្លៀកសិចស៊ីកាលពីកន្លងមក៕

១២១

២១២

Related Articles

Back to top button
Close
Close