កីឡាករ​ប្រដាល់​ក្លឹ​បកង​យោ​ធព​ល​ខេម​រភូមិន្ទ​ម្នាក់​ត្រូវ​រថយន្ត​បុក​រង​របួស​ធ្ងន់​

ភ្នំពេញ ៖ នៅវេលាម៉ោង៩ និង៤០ នាទីយប់ថ្ងៃទី២២ វិច្ឆិកា ស្ថិតតាមមហាវិថីព្រះសីហនុ ជិតផ្សារទំនើបឡាក់គី ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រថយន្តមិនស្គាល់ម៉ាកមួយគ្រឿង បើកបុកពីក្រោយម៉ូតូវីវ៉ា សូឃុន ពណ៌ខ្មៅ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និងរងរបួសស្រាលម្នាក់។

ជនរងគ្រោះរបួសធ្ងន់ ឈ្មោះ គង់ សំបូរ ជាកីឡាករប្រប្រដាល់ក្លឹបកងយោធពលខេមរភូមិន្ទ ត្រូវរថយន្តសង្គ្រោះ ដឹកយកទៅព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត តែរបួសធ្ងន់ពេក បានបញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តបង្កមិនស្គាល់ម៉ាកមួយគ្រឿង បើកស្របគ្នាជាមួយម៉ូតូវីវ៉ាសូឃុន ជិះគ្នា ៣នាក់ ក្នុងទិសដៅពីកើតទៅលិច ខណៈ មកដល់ចំណុចខាងលើ រថយន្តបានបើកបុកពីក្រោយម៉ូតូ អូសជាង១០ ម៉ែត្រ បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ ស្រាល២នាក់ ។ ចំណែករថយន្តបង្កព្យាយាមបន្ថែមល្បឿនរត់គេចបាត់៕

ដោយ៖ ហេង នាង

Related Articles

Back to top button
Close
Close