បើក​ម៉ូតូ​ទៅ​ប៉ះ​ដៃ​ម៉ូតូ​មួយ​ទៀត​ដួល​ចូល​រថ​យន្ត​របួស​ធ្ងន់​ម្នាក់​ស្រាល​ ២​នាក់​

​Cambodia News

ភ្នំ​ពេញ​៖ កាលពី​វេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​២១​ ខែមីនា​ ​យុវជន ​​៣​នាក់​ជិះ​ម៉ូតូ បើក​​​វ៉ា​ទៅ​ប៉ះ​នឹង​ដៃចង្កូត​ម៉ូតូ​១​ គ្រឿង​ហើយ​​​រេ​ចង្កូត​ចូល​រថយន្ត ​បណ្ដាល​ឲ្យ​ដួល​បាន​រង​របួសធ្ងន់ម្នាក់ និង​២​នាក់​ទៀត​រង​របួសស្រាល​ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ ស្ថិត​ក្នុងភូមិ​ក្បាលដំរី​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​ជន​រង​គ្រោះ​១-​ឈ្មោះ​ហុង​ ភេទ​ប្រុស​ អាយុ​ជាង​៣០​ឆ្នាំ​ ជា​ជាង​ជួសជុល​រថយន្ត​ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ព្រៃ​ជី​ សាក់​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ជា​អ្នក​បើក​ម៉ូតូ​បាន​រង​របួសធ្ងន់​,​ ២-​ឈ្មោះ​សាយ​ សុខ​គាង​ ភេទ​ស្រី​ អាយុ​៣៦​ឆ្នាំ​ មុខរបរ​មេផ្ទះ​ ស្នាក់​នៅ​ភូមិ​ព្រៃ​ព្រីង​ខាងជើង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ជា​អ្នក​រួម​ដំណើរ​ ជិះ​ពីក្រោយ​ រង​របួសស្រាល​ និង​៣-​ឈ្មោះ​ហេង​ ពេជ្រ​ម៉ូ​ណី​កា​ ភេទ​ស្រី​ អាយុ​៣​ឆ្នាំ​ ជា​កូនស្រី​របស់​ស្ត្រី​រង​គ្រោះ​ សាយ​ សុខ​គាង​ រង​របួសស្រាល​។​

មុន​ពេល​កើតហេតុ​គេ​ឃើញ​ជន​រង​គ្រោះ​បើកបរ​ម៉ូតូ​ម៉ា​កវី​វ៉ា​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០០៦​ ពាក់​ស្លាក​លេខ​ តាកែវ​ 1A-4848 ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ជន​រង​គ្រោះ​​បាន​បើក​វ៉ា​ឆ្ពោះទៅ​មុខ​យ៉ាង​ លឿន​ ក៏​ទៅ​ប៉ះ​នឹង​ដៃចង្កូត​ម៉ូតូ​១​គ្រឿង​ទៀត​បណ្ដាល​ឲ្យ​ ឮ​ដួល​ចូល​ទៅ​ក្រោម​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ី​ណូ​តែ​ម្ដង​។​

​បច្ចុប្បន្ន​ជន​រង​គ្រោះ​ត្រូវ​បាន​ គេ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ ចំណែក​ម៉ូតូ​និង​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​ នគរបាល​ចរាចរ​យក​ទៅ​រក្សា​ទុក​នៅ​អធិកា​រ​ដ្ឋាន​​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រង់ចាំ​ដោះស្រាយ​ជា​ក្រោយ​៕ ហេង នាង

6163

Related Articles

Back to top button
Close
Close