​ចាប់​ក្មេង​ស្ទាវ​ ២​ នាក់ ​ដេញ​ស្ទាក់​វាយ ​អ្នក​កាសែត​ដើម​អម្ពិល​

ភ្នំពេញ៖ កាលពី​យប់ ថ្ងៃទី​៦ ​ខែវិច្ឆិកា​  ក្រុមក្មេងស្ទាវ ៣​នាក់ បាន​ជិះ​ម៉ូតូ​តាម ស្ទាក់​វាយ អ្នកកាសែត​ដើម​អម្ពិល​ម្នាក់ ​បណ្តាល​ឲ្យ​​រងរបួស​លើ​ផ្ទៃមុខ ដោយសារតែ​ពួកគេ​ទាំងនេះ ខឹងសម្បារ​នឹង​អ្នក​ក​សែត​រូបនេះ បើក​ម៉ូតូ​ប្រជែង​ទៅមុន​។

លោក ទុយ ម៉ែន អ្នកយកព័ត៌មាន​កាសែត​ដើមអម្ពិល ដែល​រង​នូវ​ការ​វាយ​ពី​ក្រុម​ក្មេង​ខាងលើនេះ បាន​និយាយថា អំពើហិង្សា​កើតឡើង​នៅវេលា​ម៉ោង ប្រមាណ​ជាង ៩ យប់ ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១៣​នេះ ខណៈពេល​លោក បាន​បើក​ម៉ូតូ តែម្នាក់ឯង តាម​បណ្តោយ​ផ្លូវ​២៧១ ដើម្បី​ទៅយក​ព័ត៌មាន រថយន្តបុក​របាំង​ចែក​ទ្រូងផ្លូវ​នៅ​កន្លែង​ផ្សេង​។​

young-journalists_cenលោក ទុយ ម៉ែន បាន​បន្តថា នៅពេល​ជិះ​ជិត​ដល់​ស្តុ​បណត​ប្រ៊ី​ត ក៏​ឃើញ​ម៉ូតូ​៣​គ្រឿង បើក​ដោយ​ក្មេង​ទំនើង ៣​នាក់​នេះ នៅ​ពី​ខាងមុខ ពេញ​ផ្លូវ ហាក់បីដូចជា ផ្លូវ​ទិញ​ដាច់​តែម្នាក់ឯង​យ៉ាង​ដូច្នោះ​។ ដោយសារតែ​ប្រញាប់​ទៅយក​ព័ត៌មាន លោក​ក៏បាន​បើក​ម៉ូតូ​ជែង​ទៅមុន ស្រាប់តែ​ក្រុម​ក្មេង​ទំនើង ទាំងនេះ​ស្រែកថា “​ហ្អែ​ង​ខ្លាំង​អី ហ៊ាន​វ៉ា​ម៉ូតូ​អញ​” ពេលនោះ ពួកវា​ក៏​ជិះ​ដេញតាម​ពីក្រោយ ហើយ​ស្ទាក់​ម៉ូតូ​ពី​ខាងមុខ រួច​ចុះ​ពីលើ​ម៉ូតូ ចាប់​ទះកំផ្លៀង ជាច្រើន​ដៃ​តែម្តង​។​

លោក ទុយ ម៉ែន ដែលមាន​មាឌតូច​ល្អិត​ម្នាក់ឯង​ផង​នោះ មិន​ហ៊ាន​តបត ដោយបាន​ត្រឹមតែ​ឈ្លោះប្រកែក ដោយ​ពាក្យសម្តី​ជាមួយគ្នា​។ ដោយសារតែ​មានការ​ឈ្លោះទាស់ទែង​គ្នា ដោយ​ពាក្យសម្តី នាំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នោះ ក្រុម​ក្មេង​ទំនើង​ទាំង ៣​នាក់ បាន​បើក​ម៉ូតូ​គេចខ្លួន ប៉ុន្តែ​ត្រូវបាន​លោក បើក​ម៉ូតូ​ដេញតាម​ពីក្រោយ ដើម្បី​ថតរូប និង​ថត​ស្លាក​លេខ​ម៉ូតូ យកមក​ចុះ​កាសែត​។​

លោក​ បាន​បន្តថា ក្រោយ​ជិះ​ម៉ូតូ​គេចខ្លួន ជនបង្ក ២​នាក់ បើក​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥ ពីរ​គ្រឿង មួយគ្រឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ 1BS-1120 ដែលជា​ជនដៃដល់ បាន​បើក​ចូលទៅក្នុង​ហាង ” តន្ត្រី​ខ្មែរ KTV ” នៅខាងមុខ​កងពលតូច​ដឹកជញ្ជូន​លេខ​៩៩ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ធ្វើ​ព្រងើយ​តែម្តង​។

ក្នុងឱកាស​នោះ លោក សាន ប៉ែត នាយប៉ូលិស​ប៉ុស្តិ៍​កា​កាប ដោយ​ទទួលបាន​បទបញ្ជា​ពី​លោក​អធិការនគរបាល​ខណ្ឌ ប៊​ន សំអាត បាន​ដឹកនាំ​កម្លាំង​ប៉ូលិស​មួយចំនួន ចុះទៅ​កាន់​ហាង​ម៉ាស្សា​មួយ​នេះ ហើយ​ធ្វើការ​ឃាត់ខ្លួន​ជនបង្ក​ទាំង​២​នាក់ និង​រឹបអូស​ម៉ូតូ​២​គ្រឿង យកទៅ​សួរនាំ​បន្តទៀត ខណៈ​ម្នាក់ទៀត បាន​រត់​គេចខ្លួនបាត់​។

សមត្ថកិច្ច មិនទាន់​បញ្ជាក់ប្រាប់​ពី​អត្តសញ្ញាណ ជនបង្ក​ខាងលើនេះ​ទេ ព្រោះ​កំពុង​សាកសួរ​បន្តទៀត​៕ Cambodia News

Related Articles

Back to top button
Close
Close