គ្រោះ​ថ្នាក់​ចរាចរណ៍ថ្ងៃទី​១៣ កញ្ញា ស្លាប់​ម្នាក់ រងរបួស​ធ្ងន់​៥​នាក់​

សារព័ត៌មាន​ Cambodia News/
ភ្នំពេញ (១៤ កញ្ញា ២០១៦) ៖ តាម​របាយការណ៍​រប​ស់ នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានអោយដឹងថា នៅ​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់ ចរាចរណ៍ នៅ​ទូទាំងប្រទេស កើតឡើង​ចំនួន ៥​លើក (​យប់​១​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ម្នាក់ រងរបួស​ធ្ងន់​៥​នាក់​។​

គ្រោះថ្នាក់​ចរាចរណ៍ ទាំង​៥​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​៧​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៤​គ្រឿង​, រថយន្ត​ធុន​តូច ចំនួន​២​គ្រឿង​, កង់​១​គ្រឿង​។
មូល​ហេតុដែល​បណ្តាល ឲ្យ​កើតមាន​ករណី គ្រោះថ្នាក់​ចរាចរណ៍ រួមមាន មិន​ប្រកាន់​ស្ដាំ​១​លើក​, បត់​គ្រោះថ្នាក់​១​លើក​, ស្រវឹង​១​លើក​, មិន​គោរព​សិទ្ធិ​១​លើក​, មិន​ប្រកាន់​ស្តាំ​២​លើក​, ប្រជែង​១​លើក​, និង​កត្តា​យានយន្ដ​១​លើក ក្នុងនោះ អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់ ៥ នាក់​៕
2

Related Articles

Back to top button
Close
Close