រសៀល​នេះ សម្តេចធិបតី នឹង​អញ្ជើញ​ប្រគល់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ជូន​ជ័យ​លាភី ​គ្រូបង្វឹក ​និង​គ្រូ​ជំនួយ​ ​ពីការ​ប្រកួត​កីឡា​អន្តរ​ជាតិ

សារព័ត៌មាន​ ឃែមបូឌាញ៊ូស៍/

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នឹងអញ្ជើញជាអធិបតី “ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត របស់រាជរដ្ឋាភិបាល ជូនដល់ជ័យលាភី មេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាជ្រើសរើស ជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯក សាកលវិទ្យាល័យអាស៊ាន” នៅវិមានសន្តិភាព៕

Related Articles

Back to top button
Close
Close