ឯកឧត្តម​ បណ្ឌិត ហ៊ុន ម៉ាណែត ប្រាប់ទៅទូតអាមេរិក ពីកេរដំណែលរបស់សម្តេចតេជោ

​សារព័ត៌មាន​ Cambodia News/

ភ្នំពេញ៖ នៅព្រឹកថ្ងៃ​ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនដ៏មាន​ប្រជា ប្រិយ​​ភាព​​មកពីគណបក្សប្រជាជនកម្ពុជា បានបង្ហោះវីដេអូឃ្លីប​ថ្មីមួយ រំលឹកពីរឿងទូតអាមេរិក ធ្លាប់​បាន​សួរ​លោក​ពីកេរ​ដំណែល​របស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានរំលឹកអំពីសំណួររបស់​ទូតអាមេរិក​យ៉ាង​ដូច្នេះ «ទូតអាមេរិក គាត់​ជួប​ជា​មួយ​ខ្ញុំ​ក្រោយ​ពេល​គាត់​ចប់។ គាត់សួរថា ឯកឧត្តម ខ្ញុំសួរតិចមើល តើកេរដំណែលរបស់សម្តេចតេជោ នៅ​ពេលគាត់កាន់អំណាចជាអ្វីគេ?»។

ឆ្លើយតបនឹងសំណួរនេះ ឯកឧត្តមបណ្ឌិត បានចង្អុលបង្ហាញអំពីទិដ្ឋភាព​ នៃ​ការ​អភិវឌ្ឍន៍ និងការរីកចម្រើននៅតំបន់កោះពេជ្រ និងតំបន់ជុំវិញ ដែលបានមើលឃើញពីអគារកម្ពស់ ១០ជាន់ ដែលទាំងលោកទូត និងរូបលោកបណ្ឌិត កំពុងជជែកគ្នានោះ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានប្រាប់ទៅលោកទូតអាមេរិកថា តំបន់កោះពេជ្រ និងតំបន់ជុំវិញនោះ ពីមុនមិនមានការអភិវឌ្ឍន៍​អ្វីនោះទេ។ ប៉ុន្តែបច្ចុប្បន្នមានការអភិវឌ្ឍន៍ មានអគារទំនើប មានផ្សារទំនើបរបស់ជប៉ុនជាដើម។ ការអភិវឌ្ឍន៍ទាំងនេះ បានផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរ។

បណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ទៅកាន់ទូតអាមេរិកថា «ហ្នឹងហើយជាកេរដំណែលរបស់សម្តេចតេជោ គឺសុខសន្តិភាព និងការអភិវឌ្ឍន៍។ សុខសន្តិភាព សេចក្តីសុខ ការវិនិយោគ ការរីកចម្រើនរបស់ប្រជាពលរដ្ឋ ហ្នឹង​ហើយ​ជាកេរ​ដំណែល​របស់​គាត់»។

ជាមួយការរំលឹកអំពីការពន្យល់នូវកេរដំណែលរបស់សម្តេចតេជោ ទៅកាន់ទូតអាមេរិកហើយនោះ ក្នុងវីដេអូនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានលើកឡើងផងដែរថា កេរដំណែលរបស់តេជោ មិនបំផ្លាញចោលទេ។

ឯកឧត្តមបានលើកឡើងទៀតថា ៤៣ឆ្នាំ ពីបាតដៃទទេ ឆ្ពោះមកការរីកចម្រើនដូចពេលបច្ចុប្បន្ននេះ សម្តេចតេជោ មិនបំផ្លាញចោលនូវសមិទ្ធផលស្នាដៃរបស់ខ្លួននោះទេ។

ឯកឧត្តមហ៊ុន ម៉ាណែត បានបន្ថែមថា សមិទ្ធផលទាំងនេះ សម្តេចតេជោ រួមជាមួយថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ បានលះបង់កម្លាំងកាយចិត្តបំពេញភារកិច្ច ជួយកសាងទម្រាំបានប៉ុណ្ណេះ គឺមិនបំផ្លាញចោលទេ។ ជាពិសេស គឺសន្តិភាពតែម្តង៕

 

​

Related Articles

Back to top button
Close
Close