ស្រ​វឹង​ស្រា​បើក​រថ​យន្ត​បុក​ក្បាល​របាំង​ថ្ម​ចែក​ទ្រូង​ផ្លូវ​បាក់​អស់​ ៤​​កង់​

ភ្នំពេញ៖ កាលពីវេលម៉ោង០០និង ០៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២២ ខែធ្នូ បុរសម្នាក់ស្រវឹងបើករថយន្ត ជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវបណ្តាលឲ្យ ខូចខាតអស់ចំនួន៤កង់ នៅតាមបណ្តោយមហាវិថីព្រះនរោត្តមទល់មុខរដ្ឋាបាលជលផល ស្ថិតក្នុងសង្កាត់បឹកកេងកងទី១ ខណ្ឌចំការមន។

សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា បុរសជាម្ចាស់រថយន្តបង្កហេតុខាងលើនេះពុំទាន់បានស្គាល់អត្តសញ្ញាណ នៅឡើយទេ ដោយសារបុរសរូបនេះស្រវឹងស្រាខ្លាំងពេក ទើបពិបាកក្នុងការសួរនាំ ។ ហើយរថយន្តបង្កហេតុនេះម៉ាកកាមរីឆ្លាម ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2D-4846 បើកបរដោយបុរសម្នាក់ តាមបណ្តោយមហាវិថីព្រះនរោត្តមយ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូងលុះ ជិតមកដល់ចំណុចកើតហេតុខាងលើក៍ជ្រុលចង្កូតបុកក្បាលរបាំងថ្មចែក ទ្រូងផ្លូវបណ្តាលឲ្យបាក់អស់ចំនួន៤កង់ និងរថយន្តរងការខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានសហការជាមួយនិងប៉ូលិសជំនាញចុះ ធ្វើការវាស់វែងដកហូតយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរជើងគោក ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ ហេង នាង

 

Related Articles

Back to top button
Close
Close