លោក ជួន សុវណ្ណ ព្រមាន​មន្រ្តី​ឲ្យ​បញ្ឈប់​យក​កម្រៃ​សេវា ​លើ​ការ​ធ្វើ​​ការ​ធ្វើ​លិខិត​ស្នាម​

សារព័ត៌មាន​ Cambodia News/

ភ្នំ​ពេញ (៣១ មីនា ២០១៦) ៖ លោក ជួន សុវណ្ណ នាយឧត្តមសេនីយ៍ ​នៃ​ស្នងការនគរបាលរាជាធានីភ្នំពេញ ​បាន​ធ្វើ​ការ​ព្រមាន​ធ្ងន់ៗជាថ្មី លើ​មន្រ្តី​នគរបាល​ក្នុង​រាជ​ធានី​ភ្នំពេញ ឲ្យបញ្ឈប់យកកម្រៃក្រៅសេវា ​ពីប្រជាពលរដ្ឋលើការធ្វើអត្តសញ្ញាណប័ណ្ណ សៀវ​ភៅ​គ្រួសារ សៀវភៅស្នាក់នៅ និងសំបុត្រកំណើត ដើម្បីជៀសវាងការតិះទៀនផ្សេង។

ការព្រមាននេះធ្វើឡើងក្នុងពិធីបើកអង្គសន្និបាត ​ ត្រួត​ពិនិត្យ​សភាពការណ៍លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់​ធ្នាប់ ប្រចាំឆ្នាំ២០១៥ និងលើកទិសដៅឆ្នាំ២០១៦ របស់​ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាល​ពី​ថ្ងៃទី៣០ ខែមីនា នៅ​ស្នង​ការ​ដ្ឋាននគរបាលរាជធានីភ្នំពេញ។

គួរ​បញ្ជាក់ថា កន្លងមក​មានប្រជាពលរដ្ឋខ្លះបានលើកឡើងថា ការធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មី សៀវភៅគ្រួសារ សៀវ​ភៅ​ស្នាក់​នៅ និងលិខិតបញ្ជាក់កំណើតទាំងនោះ មានការយកកម្រៃក្រៅសេវាពី ៣០ដុល្លារទៅ ៨០ដុល្លារ និងដល់ជាង១០០ដុល្លារ ក៏​មាន​បើចង់បានលឿន៕

Capture

 

Related Articles

Back to top button
Close
Close