យុវជន​ម្នាក់​លោត​ពីលើ ​ស្ពាន​ជ្រោយ​ចង្វារ​ ដើម្បី​បញ្ជាក់​ពី​ចិត្ដ​ស្មោះ​

សារព័ត៌មាន​​ Cambodia News/

ភ្នំ​ពេញ​ (២៥ សីហា ២០១៤) ៖ យុវជនម្នាក់ បានធ្វើឱ្យមានការ ភ្ញា​ក់​ផ្អើ​ល​ដ​ល់​ប្រ​ជា​ពល​​រដ្ឋ​​និ​ងស​​ម​ត្ថកិច្ចដែល យា​ម​ប្រ​ចាំ​គោ​ល​ដៅស្ពានជ្រោយចង្វារ ដោយ សារតែរូបគេបាន លោត​ចូល​ទៅ​ក្នុ​ងទឹកពីលើ ស្ពាន​ជ្រោយ​ចង្វា​រ​ទាំង​ពាក់​កណ្ដាល​អា​ធ្រាត្រ ដោយប្រជាពលរដ្ឋគិតថា យុវ​ជនរូបនេះ លោតទឹក ដើម្បី​ធ្វើ​អ​​ត្ដ​ឃាត ប៉ុន្ដែតាមពិត ទៅក្រោយពីការសួរនាំ ទើប​នឹង​ដឹង​ថា យុវ ជនរូបនេះ លោតទឹ​ក​ចូ​ល​ទៅ​​ក្នុ​ង​ទន្លេនោះ គឺ ដើ​ម្បី​ប​ញ្ជា​ក់​ចិ​ត្ដ​ស្មោះ​ដ​ល់​​ស​ង្សា​រ​រ​ប​ស់​ខ្លួ​ន​។​

​ការភ្ញាក់ផ្អើលនៅពេលដែលឃើញយុវជន ​រូ​ប​នេះ​លោ​ត​ចូ​លទៅ​ក្នុ​ង​ទឹ​ក​​ទ​ន្លេ​ហើ​យ​ឃើញ​​នារី​វ័​យ​ក្មេងស្រស់ស្អាតម្នាក់ សក់​ពណ៌​ក្រហម អង្គុយចាំនៅលើម៉ូតូ កណ្ដាលស្ពាននោះបាន កើត​ឡើ​ង​កា​លពីវេលាម៉ោងជាង១២យប់ រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ ។

យោងតាមប្រភពព័ត៌មានពីមន្ដ្រីនគរបាល ដែលយាមប្រចាំការនៅគោលដៅស្ពាន ជ្រោ​យច​ង្វា​រ​នោះ​បានឱ្យដឹងថា ករណី​លោត ពីលើស្ពានជ្រោយចង្វារខាងលើនេះ មិនមែន ជា​កា​រ​ប៉ុ​ន​ប៉ង​ធ្វើ​អត្ដ​ឃា​តដូចករណីមុនៗ នោះឡើយ ពោល​ការ​លោត​ពី​លើស្ពានជ្រោយ ច​ង្វា​រ​រ​ប​ស់​យុ​វ​ជ​ន​រូ​ប​នេះ ធ្វើឡើងដើម្បី បញ្ជាក់ពីចិត្ដស្មោះស្នេហ៍ របស់ខ្លួន ចំពោះ នារីជាសង្សារ ដែល​ខ្លួន​ស្រ​ឡា​​ញ់​ពេញក្រអៅ បេះដូង ហើយចង់ចូលស្ដីដណ្ដឹងទៀតនោះ ។ឮ

បើតាមសមត្ថកិច្ច ក្រោយពីការសួរនាំ សាក្សីនោះ ក្រោយពីលោតចូលទន្លេរួចហើយ ​យុ​វ​ជ​ន​រូ​ប​នេះ បាន​ហែល​ទៅ​ច្រាំ​ង​ហើយ​ឡើង ​ មក​លើស្ពាន រត់មករក គូស្នេហ៍របស់ខ្លួន ប៉ុ​ន្ដែ​ដំ​បូ​ង​គិ​​ត​ថា​ គូ​ស្នេហ៍សប្បាយចិត្ដព្រោះ តែ​ទង្វើ​របស់​គេ​ដ៏​ក្លា​ហាន​ ហ៊ានលោតចូល ​ទៅ​ក្នុ​ង​ទ​ន្លេ​ដែ​ល​កំ​​ពុងហូរខ្លាំង ប៉ុន្ដែនារីជា សង្សារបានទះពីរបីកំផ្លៀងទៅវិញ ដោយ និយាយថា ហេ​តុ​អ្វី​បា​ន​​ធ្វើ​ឆ្កួ​ត​បែ​បនេះ នាំ ឱ្យរូបគេខ្មាសគេខ្មាសឯង ដែលនាំគ្នាឈរ មើល ៕

a

Related Articles

Back to top button
Close
Close