​គ្រោះថ្នាក់​ចរាចរណ៍​​ថ្ងៃទី​១៥ កុម្ភៈ ស្លាប់ ​៦ នាក់​របួស​ធ្ងន់​ស្រាល ​២៤​នាក់

សារព័ត៌មាន​​ Cambodia News/

Captureភ្នំពេញ (១៦ កុម្ភៈ ២០១៦) ៖ យោង​តាម​​របាយ​ការណ៍​​របស់​​នា​យក​ដ្ឋាន​​នគ​របាល​​ចរាចរណ៍ ​និង​​សណ្តាប់​ធ្នាប់​​សាធារណៈ​​បាន​ឲ្យ​ដឹង​​ថា​​ ​​គ្រោះ​ថ្នាក់​​ចរាច​រណ៍​នៅ​​ទូ​ទាំង​​ ប្រទេស ​កាល​ពី​​ថ្ងៃ​​ទី​​១៥ ​ខែ​កុម្ភៈ ​ឆ្នាំ​២០១៦​ ​មាន​​ចំនួន​​ ១៥​​លើក​ ​ដែល​​បាន​​បណ្តាល​ឲ្យ​​មាន​​មនុស្ស​​ស្លាប់​​​ចំនួន​ ​៦​នាក់ ​និង​​រង​របួស​​ធ្ងន់​​ស្រាល​​ចំនួន ​​២៤​​នាក់​។​​

ក្នុង ​​ហេតុការណ៍​​គ្រោះ​ថ្នាក់​​ ចរាចរណ៍​​នេះ​​ក៏​​បាន​​បណ្តាល​ឲ្យ​​ខូច​ខាត ​ម៉ូតូ​​ចំនួន​ ២១​​គ្រឿង​ និង​​រថយន្ត​​ធុន​​តូច ​៦​​គ្រឿង​។​ ចំណែក​ឯ​​មូល​ហេតុ ​​ដែល​​នាំ​ឲ្យ​​មាន​​គ្រោះ​ថ្នាក់​​ចរាចរណ៍​​គឺ​​បណ្តាល​មក​ពី​​ការបើ​កបរ​ ក្នុង​​ល្បឿន​​លឿន​​​ចំនួន​​ ៤​​លើក ​បត់​​គ្រោះ​ថ្នាក់​ ​៤​លើក ​ស្រវឹង​ ​៣​លើក ​មិន​​ប្រកាន់​​ស្តាំ ​២​​លើក ​ប្រជែង ​១​លើក ​និង​​កត្តា​យាន​យន្ត ១​លើក​៕​

 

Related Articles

Back to top button
Close
Close