ម៉ូតូ​ពីរ​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​ប្តី​ប្រ​ពន្ធ​ពីរ​នាក់​រង​របួស​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​២៤​និង​៣០​នាទី​រំលង អធ្រាត្រ ឈាន​ចូល​ថ្ងៃទី​១៧ ខែ​មករា​ ប្តី​ប្រពន្ធ​នាក់​បាន​រង​របួស​ធ្ងន់ ខណៈ​ពេល​​កំពុងជិះ​ម៉ូតូ​ ក៏​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​បុរស​ជា​ប្តី​បាក់ជើង​ ស្ថិត​នៅ​ជិត​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ តាម​បណ្ដោយ ផ្លូវ​៤៨៨ កែង​ផ្លូវ​២៧១ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន​។

សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ប្តី​ប្រព​ន្ឋ​រងគ្រោះ​ខាង​លើនេះ​បាន​ជិះ​ម៉ូតូ​ម៉ាកវីវ៉ា ពណ៌​ខ្មៅ តាម​បណ្ដោយ​ផ្លូវ​៤៨៨ ក្នុង​ទិសដៅ​ពី​កើ​តទៅ​លិច ហើយ​បាន​បត់​ឆ្វេង​ឡើង​ទៅ​ផ្លូវ​២៧១ ស្រាប់តែ​ត្រូវ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១១០ ពណ៌​ខ្មៅ បើកបរ​ដោយ​យុវជន​ម្នាក់ ក្នុង​ល្បឿន​លឿន ជាន់​ហ្វ្រាំង​មិនទាន់ ក៏​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្ដាល​ឲ្យ​ម៉ូតូ​ទាំង​២​ដួល​ប្រាវ​ទៅ​និង​ថ្នល់ បណ្ដាល​ឲ្យ​បុរស​ដែល​ជា​ប្តី​រង​របួស​បាក់ជើង​ខាង​ស្តាំ ចំណែក​ប្រព​ន្ឋ​គ្រាន់តែ​រលាត់​ដៃជើង​ប៉ុណ្ណោះ​។

ចំណែក​យុវជន​ជិះ​ម៉ូតូ​សេ​១១០ គ្រាន់តែ​រង​របួស​ស្រាល​ ក្រោយពេល​កើតហេតុ​ប៉ូលិស​ចរាចរណ៍​ខណ្ឌ​ចំការមន បាន​ចុះ​មក​វាស់វែង រួច​នាំ​យក​ម៉ូតូ ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​ខណ្ឌ​រង​ចាំ​ដោះស្រាយ​ជា​ក្រោយ​៕

ដោយ៖ ហេង នាង​

1553_PHTO01081553_PHTO0105

Related Articles

Back to top button
Close
Close