កញ្ញា ព្រឿង សិរី​លក្ខណ៍ ម្តាយ​តាម​ឃ្វាល​គ្រប់ពេល​

សារព័ត៌មាន​ Cambodia News/

ភ្នំពេញ ( ១៤ មករា ២០១៦) ៖ ​កាលពីពេល​ថ្មី​នេះ កញ្ញា ព្រឿង សិរី​លក្ខណ៍ បាន​ប្រាប់ថា ម្តាយ​របស់​នាង​តែងតែ​តាម​ជាប់ ដើម្បី​មើល​ការខុសត្រូវ​គ្រប់​ដែល​នាង​ចេញទៅ​សម្តែង ឬ​ដើរ​ម៉ូដ ហើយ​សភាព​បែបនេះ​វា​មិនមែន​ទើបតែ​កើតឡើង​ថ្មី​នោះទេ គឺ​តាំងពី​នាង​ផ្តើម​ចូល​សិល្បៈ​តាំងពី​ឆ្នាំ ២០១៣ មកម្ល៉េះ​។

វា​ជា​ការពិត​គេ​សង្កេតឃើញថា គ្រប់​សកម្មភាព​សិល្បៈ​តាំងតែ​ពី​ចូល​សិល្បៈ​ដំបូង​របស់​តារា​ខ្ពស់ស្រឡះ​រូបនេះ តែងតែមាន​វត្តមាន​ម្តាយ​របស់​នាង​ទៅតាម​ជាប់​ជានិច្ច បើទោះបីជា​គេង​ដឹងថា ម្តាយ​របស់​នាង​ជា​អាជីវករ​ដ៏​មមាញឹក​យ៉ាងណាក្តី​។​

​តារា​ម៉ូ​ ដែល​វ័យក្មេង ដែលមាន​រូប​សម្រស់ និង​ពោរពេញ​ដោយ​សមត្ថភាព​រូបនេះ​បានបញ្ជាក់​ផងដែរ​ថា “ គ្រប់​ព​លេ​ដែល​ខ្ញុំ​ចេញទៅ​សម្តែង តែងតែមាន​ម៉ាក់​អ្នក​មក​ចេញទៅ​ជាមួយ មិន​ថា​ជាការ​ចេញទៅ​សម្តែង ឬក៏​ដើរ​ម៉ូត​តាម​កម្មវិធី​ផ្សេងៗ​នោះឡើយ ហើយ​បើ​ករណី​ដែល​ម៉ាក់ គាត់​ជាប់រវល់​ដែល​មក​អាច​ជូន​ខ្ញុំ​ទៅបាន​នោះ ក៏មាន​ប្អូន​ព្រោះ​របស់ខ្ញុំ​ទៅជា​មួយ​ដែរ ហើយ​ម្យ៉ាងទៀត​បើសិនជា​មិនមាន​អ្នក​ម៉ាក់​មកជា​មួយ​ខ្ញុំ ខ្ញុំ​មាន​អារម្មណ៍​ថា​ហាក់ដូចជា​មិនសូវមាន​ភាពកក់ក្តៅ​នៅក្នុង​ចិត្ត​ឡើយ ដូច្នេះ​ខ្ញុំ​មិនអាច​គ្មាន​វត្តមាន​ម៉ាក់​មកជា​មួយ​ខ្ញុំ ខណៈពេល​ចេញទៅ​សម្តែង ឬ​ដើរ​ម៉ូត​នោះទេ​”​៕

3

 

2

1

Related Articles

Back to top button
Close
Close