វ៉ាង ស្រីណូ ព្រលះគ្នាតាម Facebook

សារព័ត៌មាន​ Cambodia News/

កម្សាន្ត (០៤ កក្កដា ២០១៦) ៖ តារាសម្តែងសាច់សខ្ចី វ៉ាង ស្រីណូ បានឃ្លាតឆ្ងាយពីសិល្បៈអស់មួយរយៈដើម្បីធ្វើជំនួញ របស់នាង នៅពេលនេះស្រាប់តែ ព្រលះគ្នាតាម Facebook ផ្អើលតែម្តង ដោយសារតែមាន អ្នកឈ្នានីស ការរកស៊ីរបស់ខ្លួន។ វ៉ាង ស្រីណូ បានរៀបរាប់ថា ៖

” Status មួយនេះនាងខ្ញុំវ៉ាងស្រីណូ សុំផ្ញេីជូនបងប្អូនដែលប៉ិនច្រណែនឈ្នានីស នាងខ្ញុំក្នុងមុខរបររកស៊ី តាម online ហេីយនាងងខ្ញុំចង់និយាយ អោយ​ស្មោះ​អស់​ពី ​ចិត្តថា កុំច្រណែន និង កុំស្អប់នាងខ្ញុំពេលដែលការរកស៊ីរបស់នាងខ្ញុំបានរីកចម្រេីន និងជាពិសេស សុំ​កុំ​លួច​និយាយ​បង្កាច់​បង្ខូច​សម្អុយ​ឈ្មោះ​នាង​ខ្ញុំ​ពី​ក្រោយ​ខ្នង​ ដេីម្បីប្រយោជន៍ផ្ទាល់ខ្លួនអី ហេីយជាពិសេសទៅទៀតនោះសូមកុំប្រមូលគ្នីគ្នាជាបក្សជាពួកដេីម្បីធ្វេីអោយ Account facebook រក​ស៊ី​របស់​នាង​ខ្ញុំ​រលាយ​ហិន​ហោចដោយសារតែស្នាដៃពួកអ្នកឯង វាគ្មានអីចំណេញដល់ពួកអ្នកឯងទេ , ប៉ុន្តែផ្ទុយទៅវិញវានាំអោយពួកអ្នកឯង វិនាសហិនហោច និង សាង​បាប​កម្ម​ច្រេីន​ណាស់ ​បេីចង់យកឈ្នះនាងខ្ញុំគួរតែ ប្រមូលគ្នីគ្នាអ្នកឯងមករិះរកគំនិតល្អៗ ដេីម្បីអោយការរកស៊ីរបស់អ្នកឯងរីកច្រេីនវិញទៅ វាល្អ​ជា​ជាង​ ហេីយ​ឃេីញ​នាង​ខ្ញុំ​រ​ក​ស៊ី​កាក់​កបជួយអបអរទៅព្រោះខ្ញុំអាចយក Account Facebook ធ្វេីជាឆ្នាំងបាយ សូមកុំយកការច្រណែនមកដាក់ក្នុងខ្លូនអី គួរតែចាំថាយេីងជាខ្មែរដូចគ្នាទេ បញ្ជាក់ : លេីលោកនេះបុណ្យនិងបាបពិតជាមានមែន ធ្វេីល្អបានល្អ ធ្វេីអាក្រក់បានអាក្រក់”៕

Capture

3 4 5 Capture1

Related Articles

Back to top button
Close
Close