ខាត់​ សុឃីម​ ផ្តាច់​គម្រោង​សន្តោង​បង​ប្អូន​ចេញ​ទៅ​សម្តែង​នៅ​អូស្ត្រាលី​

Cambodia News

ព័ត៌មាន​កម្សាន្ត

តា​រា​​ច​ម្រៀ​ង​ក្រ​មិ​ច​ក្រ​មើ​ម​ ​និ​ង​សំនួ​ន​វោហាឥត​អា​ក់ ​នា​ង​ ​ខា​ត់​ ​សុ​ឃីម ​បា​ន​ស​ម្រេ​ច​ចិ​ត្ត​លុ​ប​ចោ​ល​គម្រោ​​ងដឹ​ក​នាំ​ប​ង​ប្អូ​ន​រ​ប​​ស់​នាង​​ចេញ​ទៅ​ស​ម្តែ​ងនៅ​ក្នុ​ង​ប្រ​ទេ​ស​អូ​ស្ត្រា​លីជា​លើក​ដំ​បូ​ង​ ​ខ​ណះ​ពេ​ល​ដែ​ល​គ​ម្រោង​ចេ​ញ​ស​ម្តែ​ង​នៅក្នុ​ង​ទឹ​ក​ដី​ដ៍ស៊ីវិ​ល័​​យ​មួ​យនេះ​នឹ​ង​ម​កដ​ល់​នៅ​ក្នុ​ង​អំឡុ​ង​ខែ​សី​ហា​ខា​ង​មុ​ខ​នេះ​។​

កា​រផ្តា​ច់​គ​ម្រោ​ង​ចេញ​ទៅ​ស​ម្តែ​ង​នៅប​រ​ទេ​ស​ទាំ​ង​គ្រួ​សារ​ជា​លើ​ក​ដំ​បូ​ង​រប​ស់​ត្រ​កូ​ល​ខាត់​នា​នេះ​គឺ​ធ្វើ​ឡើង​ ​ប​ន្ទា​ប់​តា​រាច​ម្រៀ​ង​ ​និ​ងកំ​ប្លែ​ង​រា​ង​តូ​ចល្អិ​ត​ លោ​ក ​ខា​ត់​ ​ចំ​រើន​ ​បា​​ន​ស​ម្រេ​ច​ផ្លា​ស់ប្តូ​រ​ចេ​ញ​ទៅស​ម្តែ​ង​នៅប្រ​ទេ​សអាមេរិ​ក​​វិញ​។​

1តា​រា​ច​ម្រៀង​ដែ​លមា​ន​ប្រ​ភ​ពចេ​ញ​ម​កពី​អ្នកលេ​ងភ្លេង​ខ្មែរនៅ​ភ្នំបាសិ​ទរូបនេះ​បានអះ​អាងថា​  គម្រោង​ចេញទៅស​ម្តែងទាំង​គ្រួសារ​នៅក្នុង​ប្រទេស​អូស្ត្រាលីនា​ពេលនេះ​ នាង​បានស​ម្រេច​ចិត្តលើ​កពេលទៅ​ឆ្នាំក្រោយវិញ​ បន្ទាប់ពីនា​ងយល់​ថា ​ការ​ចេញ​​​សម្តែងនា​ពេលនេះ​គឺបងប្អូនរ​បស់​នាង​មិ​ននៅ​ជុំគ្នាឡើ​យ។​ នា​ងនិ​យា​យថា​ ដំ​បូ​ងឡើយ​នាង​ចង់ស​ណ្តោងប​ងប្អូនត្រ​កូលខាត់​ទាំងអ​ស់ឲ្យ​បានចេ​ញទៅសម្តែ​ងនៅប្រទេ​សអូស្ត្រា​លីជាលើ​កដំបូង​ ក្នុង​អំឡុងខែ​កញ្ញា​​ខាងមុ​ខនេះ​ ដើម្បីឲ្យ​បងប្អូ​នខ្មែរយើ​ងដែល​រស់នៅ​ទី​នោះមា​ន​ការ​ប្លែកភ្នែក​ម្តង​។

ប៉ុ​ន្តែ​គម្រោង​មួយនេះ​នាងបា​នលើកពេ​លទៅឆ្នាំ​ក្រោយវិ​ញ ប​ន្ទាប់​ពី​ប្អូន​ប្រុសរ​បស់​នាង​គឺលោក​ ខាត់​ ចំ​រើន ​បានផ្លា​ស់ប្តូរ​ដោយ​ត្រូវ​​ចេញ​ទៅសម្តែ​ងនៅស​ហរ​ដ្ឋអា​មេរិ​កវិ​ញ ​ហើ​យម្យ៉ា​ង​ប្អូ​ន​ប្រុសម្នាក់ទៀ​ត គឺ ខាត់ ​សេ​រី​ នឹងត្រូវចូ​ល​រោ​ង​កា​រ​នៅ​ថ្ងៃ​ទី២​៦​ ​ខែ​មេ​សា​ខាង​មុ​ខ​នេះ​។​

ប្រ​កា​រ​នេះ​ទើប​ធ្វើ​ឲ្យ​តា​រា​ច​ម្រៀង​កូ​ន​មួយ​ដែ​លទើ​ប​តែរៀ​ប​កា​រ​ប្តីក្មេងរូប​នេះ​យ​ល់​ថា ​ប្រ​សិ​ន​បើក​កា​រ​ចេ​ញ​ទៅ​ស​ម្តែង​នេះ​ ​ក្រុម​​​​គ្រួ​សា​រ​រ​ប​ស់​នាង​មិ​ននៅជុំគ្នា​នោះ​ ក៍​មិនមាន​អ្វីប្លែ​ក​ស​ម្រាប់​ទ​ស្ស​និក​នៅឯប​រ​ទេស​ ​និ​ង​រូបនាង​ផ​ងដែ​រ​ ​ព្រោះ​កា​រ​ចេ​ញ​ស​ម្តែ​ង​នៅ​ប​រទេ​ស​តែ​នា​ងម្នា​ក់គឺ​​​មាន​ច្រើ​ន​ញឹ​កញា​ប់​ទៅ​ហើ​យ​​​។ ​នា​ងប​ញ្ជា​ក់​ថា​ ក​ន្ល​ង​ម​ក​នា​ងបា​ន​ចេ​ញ​សម្តែ​ង​នៅ​តា​មប​ណ្តា​ល​ប្រ​ទេ​សធំ​ៗ​ជា​ច្រើ​នម​ក​ហើ​យ​ ហេ​តុ​នេះ​នា​ង​មាន​បំ​ណ​ង​ស្នើ​សុំដ​ល់​ម្ចា​ស់​ស្ព័ន​ស័​រ​ ​ដើម្បី​នាំ​ក្រុ​ម​គ្រួសា​រ​បា​នចេ​ញ​ស​ម្តែ​ង​ជា​មួ​យ​គ្នា​ ឲ្យ​មា​នកា​រ​ប្លែ​កភ្នែ​ក​ កុំ​ឲ្យ​នា​ង​ចេញ​ស​ម្តែង​តែ​ម្នា​ក់​ដែ​លមា​ន​ភាព​ដ​ដែល​ៗនោះ​។​

ការ​សុំ​ទាម​ទា​រ​សណ្តោ​ង​សា​ច់​ញាតិ​ចេ​ញ​ទៅស​ម្តែ​ង​ជាមួ​យ​រប​ស់​តារា​ច​ម្រៀ​ងនា​ង​ ​ខា​ត់ ​សុ​ឃី​ម​ នា​ពេ​ល​នេះ ​គឺ​ក្រោ​យ​ពេ​លដែ​ល​តា​រា​ច​ម្រៀង​រូ​ប​នេះ​បា​ន​ធ្វើកា​រ​ប​ដិ​សេ​ធ​សំនើ​រ​ចេ​ញ​ស​ម្តែង​​​នៅ​ឯ​ប​រ​ទេស​ជា​ប​ន្ត​ប​ន្ទា​ប់ ​ដោ​យ​សារ​តែ​នា​ង​យ​ល់ថា​ ​កា​រ​ចេ​ញស​ម្តែ​ងនៅ​ឯ​ក្រៅ​ប្រ​ទេ​សតែ​នា​ង​ម្នា​ក់​ឯង​នោះ​គឺ​មិ​ន​មាន​អ្វី​ប្លែ​ក​ស​ម្រា​ប់នា​ង​ឡើ​យ​ ​ហើយ​ម្យ៉ា​ង​នា​ងក៍​មា​ន​កា​រម​មា​ញឹ​ក​ខ្លាំ​ងចំ​ពោះ​កា​រ​ងា​រ​នៅក្នុ​ង​ស្រុ​ក​ផង​ដែ​រ​។​​

​នា​ង​អះ​អា​ងថា​ ​តា​មគ​ម្រោ​ង​​​នាង​​​នឹ​ង​​​ដឹក​​​នាំ​​ប​ង​​​ប្អូ​ន​​ស្រី​​​​​ ​និង​​​ស្វា​មី​​​យ៉ា​ង​​ហោ​ច​​​​ជិ​ត​​១​០​​​នាក់​ ​ចេ​ញ​​ទៅ​​​ស​ម្ដែង​​​នៅ​​​លើ​​ទឹ​ក​​ដី​​​ប្រទេ​ស​​អូស្រ្តាលី​​​​ជាមួយ​កំពូល​តារាច​ម្រៀងលោ​ក ព្រា​ប ​សុវត្ថិ។​ នាង​បញ្ជាក់​ថា ​​បើ​កុំ​តែ​ខា​ង​ស្ពុ​ន​ស័រ​​​​យល់​​ព្រ​ម​​​​ធានា​​​ឲ្យ​​​​ទៅ​​​ទាំ​ងគ្រួ​សា​រ​​​​​អ​ញ្ចឹង​ ​គឺ​​​ប្រ​ហែល​​​ជា​​​​​​នា​ង​ត្រូ​វ​​​បដិ​សេ​ធ​ប​ន្ត​​​ទៀ​ត​​ ​​​ដោ​យ​​សា​រ​​​តែ​​​ដក​​​ឃ្លា​​​មិន​​​រួ​ច​​​ពី​​កា​រ​ងា​រ​​​ក្នុ​ង​​ស្រុ​ក​​​។​

​តា​រា​ច​ម្រៀង​រូ​ប​នេះបា​ន​ប​ន្ថែម​ទៀ​ត​ថា​ ដំ​បូ​ងឡើ​យខាង​ធានា​ឲ្យចេញ​សម្តែ​ងនោះគឺ​ចង់​ឲ្យនា​ង​​ចេញ​ទៅស​ម្តែ​ងតែ​ឯងប៉ុ​ណ្ណោះ ​តែដោ​យសារ​តែកា​រ​ទាម​ទា​រ​សុំឲ្យ​ប​ង​ប្អូន​រ​ប​ស់​នាង​មា​ន​ឱ​កា​សបា​នចេ​ញស​ម្តែងផ​ង​ដែរ​នោះ​ ​ទើ​បគឺពិ​ចា​រ​ណានិ​ង​ទ​ទួ​ល​យ​កនូ​វ​សំ​ណើ​រ​មួយ​នេះ​។​

​ខា​ត់​ សុ​ឃី​ម​ ​និយា​យ​​​ថា ​មួ​យ​​​រយៈ​​​វែ​ង​​​ហើ​យ ​ដែ​ល​​​អ្ន​ក​​នា​ង​​​ទា​ត់​​ចោ​ល​​​​សំ​ណើ​​​ចេ​ញ​​ស​ម្ដែ​ង​​នៅ​​​ក្រៅ​​​ប្រទេ​ស​ ​ដោ​យ​​​​​សូ​ម្បី​​តែ​​​សំ​ណើ​​​ទាំង​​​នោះ​ ​បា​ន​​សុ​ខ​​​ចិ​ត្ត​​ត​ម្រូ​វ​​​ឲ្យ​​នា​ង​​​ចេ​ញ​​ស​ម្ដែ​ង​​តែ​​​ក្នុ​ង​​រ​យៈ​​​ពេ​ល​​ខ្លី​ ​​​តាម​​​តែ​​​ខ្លួ​ន​​ច​ង់​​​បា​ន​​។​

​​តា​​រា​ច​​​ម្រៀង​​​រូ​ប​​​នេះ​ ​និយា​យ​​​ថា​ រឿ​ង​​​ទៅ​​ម្នា​ក់​​​ឯង​​​​​ ​គឺ​​​អ្នក​​​នា​ង​​​​​ពិ​ត​​ជា​​​មិន​​ទៅ​ជា​​ដា​ច់​ខា​ត ដោយ​​សារ​​តែ​​​ក្នុង​​មួយ​​ជីវិត​​របស់​​អ្នក​នាង​ដែល​​ជា​​អ្ន​ក​​សិ​ល្បៈ​​​ គឺ​​​អ្នក​​នាង​​​ធ្លាប់​​ទៅ​​អស់​ហើ​យ តាំ​ង​ពី​​ទៅ​​​​អាមេ​រិក អូ​ស្រ្តាលី ​បារាំង ​​និង​​កាណាដា​​ជា​​ដើម។​ អញ្ចឹង​​ហើយ​​ ​ទើប​​អ្នក​​នាង​​​សុខ​​ចិត្ត​​​សម្ងំ​​នៅ​​ក្នុង​ស្រុ​ក ​​ហើយ​​មិន​​ទទួល​​​ចេញ​​ច្រៀង​​នៅ​​ក្រៅ​ទា​ល់​តែ​សោះ ក្នុ​ង​រយៈ​​ពេល​ប៉ុ​ន្មាន​ឆ្នាំ​​ចុង​ក្រោយ​នេះ​។ ​​​នាង​​និ​យាយ​ថា​ ​​នា​ង​ទើ​ប​តែ​​ទទួ​ល​​​យក​​​សំណើរ​​ចេញ​​ទៅ​កា​ន់​​​អូស្រ្តាលី​ ​ពី​ខាង​​ស្ពុន​​ស័រ ​​ ​បន្ទាប់​​ពី​​ខាង​ស្ពុ​នស័រ​ ​សម្រេច​​យល់​​ស្រប​​​​ទទួល​​យក​​​នាង​​ទាំង​​គ្រួសារ​ ដើម្បី​​ឲ្យ​ចេ​ញ​​ទៅ​ស​ម្ដែង​​នៅ​ទី​​នោះ​​៕ ស.រ

234

Related Articles

Back to top button
Close
Close