បេប៊ី ​ធ្វើ​ឲ្យ​បុរស​ពីរ​នាក់​ខក​ចិត្ត​

សារព័ត៌មាន​ Cambodia News /

ភ្នំ​ពេញ​(១៥ មករា ២០១៤) ៖ ពា​ក់​ព័ន្ធ​នឹង​​បញ្ហា​​នេះ បេ​​ប៊ី ​បាន​​ទ​ទួលស្គាល់ថា​ នា​ង​​ពិត​ជា​មានបុ​រស​ៗចោមរោម​​ស្រលាញ់​​មែន ​ក្នុងនោះ​​ក៏មា​ន​មនុស្ស​ពី​រ​​នាក់​​បាន​សាកសួរ​​ដល់​ចាស់ទុំ ​ដើម្បី​ចង់​​ចូល​ស្តីដ​ណ្តឹង​រៀបកា​រ​តាម​​ប្រពៃណី ។ ​

Cam6នាង​​បន្ត​ថា បុ​រស​ទាំ​ងពីរ​នាក់​​នោះ សុ​ទ្ធតែជា​មនុស្ស​ល្អ​ ខ្ញុំ​ធ្លា​ប់បាន​​ជួប​​មុខ​ពួកគាត់​​រួចហើយ តែ​​ខ្ញុំ​​បានស​ម្រេច​​ចិត្ត​ហើយ​ថា ​ខ្ញុំ​មិនអា​ច​ទទួលយ​ក​នូវ​បំណងល្អ​​របស់​​ពួកគាត់​​បាន​ទេ ដោយ​សា​រតែ​​នៅពេ​លដែល​​ខ្ញុំ​ជួបគ្នា​​នោះ ​គឺ​ក្នុង​អារម្មណ៍​​របស់ខ្ញុំ​ មិនបា​ន​គិត​ពី​រឿង​ស្នេហា​​ទាល់តែ​សោះ ។​ នេះ​​ប្រហែលជា​​ខ្ញុំ មិន​មែនជា​គូ​​នឹង​ពួកគា​ត់ ឬក៏​​ខ្ញុំ​​មិនទា​ន់​ដល់​​គូ​ក៏​​ថា​​បាន ​ព្រោះ​ឆ្នាំ​នេះ​ខ្ញុំ​​ទើ​បតែ​មាន​អា​យុ១៧​ ឆ្នាំ ។​

និ​យា​យ​តា​ម​ត្រង់​​ទៅ​​ចុះ អារម្មណ៍ ​របស់​ខ្ញុំ​នៅ​ពេល​នេះ​មា​នការ​បែងចែ​ក​​ច្រើន ​ទីមួ​យ​ដោ​យ​សារ​តែ​​ខ្ញុំ​មិ​នទាន់មា​ន​ប​ទពិសោធន៍ ​នៅក្នុ​ង​សង្គម​ និង​​ជីវិត​​ស្នេហា ​ហើយ​​ទី​ពីរ​​ខ្ញុំ​​នៅ ស្រ​លាញ់​សិ​ល្បៈ​ ខ្ញុំ​មា​នបំ​ណង​​ចង់​​ទទួលបា​ន​​ភាព ​ល្បីល្បា​ញ​ពី​​សិល្បៈ​​ឱ្យបា​ន​ខ្លាំង​​សិ​ន ទើប​​ខ្ញុំ​​គិត​ពី រឿង​​អនាគ​ត។

​ទោះបី​ជា ​បេ​ប៊ី ​មិន​​ព្រម​​ទទួលយ​ក​​បុរស​​ទាំង​​នោះមក​​ធ្វើជា​​គូ​អនាគត​​ក៏​ដោយ ប៉ុ​ន្តែ​​នាង​​បាន​ប្រា​ប់​ថា ចំ​ពោះ​គំ​រោង​រ​បស់​​នាង​​ប្រហែលជា​​ខ្ទង់​​អាយុ២៥ឆ្នាំ​ ទើ​ប​នាង​​សម្រេចចិ​ត្ត​ចូល​រោ​ងការ​ ​ព្រោះ​​នៅ​ពេល​នោះ​នា​ង​ប្រហែលជា​​ចាស់ចិ​ត្ត​គំ​និត​​ច្រើន ​និង​អាចមាន​​ឈ្មោះ​​បោះ​សំឡេង​​ក្នុង​សិល្បៈ​គ្រា​ន់​​បើសិន ​។

ពាក់ព័​ន្ធ​​នឹង​​បុរស​ដែ​ល​​នាង​ត្រូ​វ​ជ្រើសរើ​ស​ជា​​គូ​អនា​គត​នោះ​ បេ​​ប៊ី ប​ញ្ជាក់​​ប្រា​ប់​ថា​ ​ខ្ញុំ​ចង់បាន​​បុរស​​ដែលមាន​​វ័យ​​ចំ​ណាស់​ជាង​ខ្ញុំ និង​​មាន​ភាព​ស្មោះត្រង់​​ជាមួ​យ​ខ្ញុំ​ ​។​ ​ទោះ​បីជា​​​​មា​ន​ទ្រ​ព្យ​​​សម្ប​ត្តិ​ ​ឬ​មិ​នមា​ន ក៏​​​បុ​រ​ស​​​នោះ​ត្រូ​វ​តែ​មានចំ​ណេះដឹង​​ដែរ។

​ពាក់ព័​ន្ធ​នឹង​ជីវិ​ត​សិល្បៈ បេ​​ប៊ី ​ប្រាប់ថា​ ការងារ​សិល្បៈ​រ​បស់​​នាង​​មានកា​រ​រីកចំ​រើន​​ខ្លាំង​​ជាងឆ្នាំ​មុនៗ ​ព្រោះ​ខ្ញុំ​​ទទួលបា​ន​​ការងារ​​ច្រើន​ មិន​ថាតែ​​ការដើរ​​ម៉ូត ​ច្រៀង​​តាម​​ស្ថានីយទូ​រទស្សន៍ ​សម្តែង​​ភាពយ​ន្ត ​ខារ៉ាអូ​ខេ ថ​ត​ស្ប៉ត ​និង​​ដើរ​ម៉ូត ​។ ថ្មីៗនេះ​​នាង​​បាន​​សម្តែង​​ក្នុង​​រឿង ​“មី​នុយ​​ធ្នាក់​​អន្ទាក់​ ស្នេហ៍” ​ដែល ​កំពុង​​ចាប់​​ផ្សាយ​​នៅ​ស្ថា​នីយទូរទស្សន៍​​ប៉ុស្តិ៍​​លេខ​៥ និ​ង​​រឿង “ពូជ​​ខ្ញុំ​​អ៊ីចឹ​ង”ជា​​ខ្សែ​​វីដេអូ​​បែប​​កំប្លែង ​របស់​​ផលិតក​ម្ម​រ៉ុ​ក ៕

Cam31Cam22Cam4

Related Articles

Back to top button
Close
Close