សម្តេច​ ហ៊ុន សែន​​​ នឹង​​ប្រកាស​ការ​បញ្ចុះ​ តម្លៃ​សម្រាប់ប័ណ្ណ​បើកបរ​​ នៅ​ព្រឹក​នេះ​

សារព័ត៌មាន​ Cambodia News/
ភ្នំពេញ (០៥ មករា ២០១៦) ៖ ​នៅ​ព្រឹក​​ថ្ងៃ​ទី​០៥ ខែ​មករា ឆ្នាំ​២០១៦​នេះ​ ​”ស្ពាន​អាកាស​ ៥​មករា”នឹង​ត្រូវ​បាន​ដាក់​សម្ពោធ​ ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ក្រោម​អធិបតីភាព​ សម្ដេច​តេជោ​ នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា  ហើយ​ទន្ទឹម​នឹង​នេះ​ដែរ សម្តេច​តេជោ​នឹង​ប្រកាស ​បើក​ការដ្ឋាន​ស្ពាន​អាកាស និង​ផ្លូវ​ក្រោម​ដី​៤​កន្លែង​បន្ថែម​ទៀត​។

តាមរយៈទំព័រហ្វេសប៊ុករបស់ សម្តេច​តេជោ ហ៊ុន សែន នៅ​ព្រឹក​នេះ​ បាន​ឲ្យ​ដឹង​ថា “ថ្ងៃនេះសម្តេចតេជោ នឹងមានដំណឹងល្អៗជាច្រើនថែមទៀត សម្រាប់ជនរួមជាតិ រួមទាំងការបញ្ចុះតម្លៃសម្រាប់ប័ណ្ណបើកបរ និង ការមិនអោយបង់ថ្លៃចំពោះម្ចាស់យានយន្តដែលរស់នៅ តាមបណ្តោយបញ្ជោរ បង់លុយផ្លូវជាតិលេខ ៤។”
3

 

 

Related Articles

Back to top button
Close
Close