លោក ត្រាំ ព្រមាន​ថា គីម ជុង​អ៊ុន ប្រយ័ត្នមាន​វាសនា​ដូច ហ្គា​ដា​ហ្វី

អាមេរិក ៖ ប្រធានាធិបតី​អាមេរិក​លោក ដូ​ណា​ល់ ត្រាំ បាន​អះអាងថា លោក គីម ជុង​អ៊ុន នឹង​នៅតែ​អាច​រក្សា​តំណែង​ជា​មេដឹកនាំ​កូរ៉េខាងជើង​ដដែល ប្រសិនបើ​ព្រម​បោះបង់ចោល​កម្មវិធី​នុយក្លេអ៊ែរ​។ ប៉ុន្តែ​បើ​បដិសេធ​មិន​ធ្វើតាម លោក​នឹងមាន​វាសនា​ដូច ម៉ូ​អា​ម៉ា ហ្គា​ដា​ហ្វី អតីត​មេដឹកនាំ​ប្រទេស​លី​ប៊ី​។ នេះ​បើ​យោងតាម​សារព័ត៌មាន Aljazeera​។​

ការព្រមាន​របស់លោក ត្រាំ ធ្វើឡើង​កាលពី​ថ្ងៃទី​១៧​ឧសភា​ម្សិលមិញ បន្ទាប់ពី​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​បាន​គំរាម​លុបចោល​ជំនួប​កំពូល​រវាង​កូរ៉េខាងជើង​-​អាមេរិក ដែល​នឹង​រៀបចំឡើង​នៅក្នុង​ប្រទេស​សិង្ហ​បុរី​។
​បន្ថែម​ពីនេះ លោក ត្រាំ បញ្ជាក់ថា កូរ៉េខាងជើង​នឹង​ទទួលបាន​ការការពារ​យ៉ាងរឹងមាំ​ថែមទៀត​ផង​ពី​សហរដ្ឋអាមេរិក ក្នុង​លក្ខខណ្ឌ​ណា​ដែល​ជំនួប​កំពូល​រវាង​ប្រទេស​ទាំង​២​នៅ​ថ្ងៃទី​១២​មិថុនា​ខាងមុខ ទទួលបាន​ផ្លែផ្កា​ល្អ​។​
​ប៉ុន្តែ​កូរ៉េខាងជើង​ប្រាប់ថា ការទាមទារ​របស់​អា​មេ​រិ​ក​ឲ្យ​ខ្លួន​បោះបង់ចោល​នុយក្លេអ៊ែរ​មាន​លក្ខណៈ​ជា​ឯកតោភាគី ហើយ​ការ​លើកយក​គំរូ​ពី​លី​ប៊ី​ជា​រឿង​មិន​ទំនង​ទាល់តែសោះ​៕

Related Articles

Back to top button
Close
Close