លោក ហ៊ុន សែន ចាប់ផ្ដើមដុសក្អែលមន្ត្រីថ្នាក់ក្រោម
សារព័ត៌មាន Cambodia News/
ភ្នំពេញ (១៩ សីហា ២០១៤)៖ ថ្លែងនៅក្នុង ឱកាសបើក វេទិកាផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ ២០១៤-២០១៨ នៅវិមានសន្ដិភាព កាលពីព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ បានបានប្រកាសជាថ្មី ម្ដងទៀតថា នឹងចាត់វិធានការ រួមទាំងព្រមានដក តួនាទីលើមន្ត្រីថ្នាក់ក្រោម ដែលមិនដោះស្រាយបញ្ហាដីធ្លី ជូនប្រជាពលរដ្ឋ ខណៈប្រជាពលរដ្ឋមួយចំនួន នៅតាមបណ្ដាលខេត្តនានាឡើងមក តវ៉ាក្នុងរាជធានីភ្នំពេញ។
យើងត្រូវលេង គ្នាម្ដង ដើម្បីឲ្យដឹងរឿង យូរៗទៅស្អីតិចថា ក្រោមការដឹកនាំរបស់ លោក ហ៊ុន សែន ឥឡូវខ្ញុំត្រូវតែតាមដាន មើល ហើយ និងតាមរករឿងទៀត បើលោកឯងមិនធ្វើទេ ហើយថាការងារនោះ (ដីធ្លី) ធ្ងន់សម្រាប់ពួកអស់ លោកលា លែងចុះ ខ្ញុំជូនតាមសំណើ បើធ្វើរដ្ឋមន្ត្រី ធ្វើប្រធានស្ថាប័ន មិនព្រមដោះស្រាយ បញ្ហាជូនពលរដ្ឋ កាន់តួនាទី ធ្វើអី?។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានតម្រូវឲ្យអភិបាលខេត្តក្រចេះ កាត់ដីទំនេរទៅឲ្យប្រជាពលរដ្ឋ ពោលគឺដីដែលទទួលបាន សិទ្ធិសម្បទានពីរដ្ឋហើយ មិនទាន់ធ្វើការដាំដុះ។ ពាក់ព័ន្ធនឹងញត្តិរបស់ពលរដ្ឋ យកមកដាក់នៅខុទ្ទកាល័យលោក នាពេលកន្លងមកនោះ លោកបានថ្លែងបញ្ជាក់ ថា មិនដែលទទួលបានញត្តិយកមកពិនិត្យនោះទេ។
លោកនាយករដ្ឋមន្ត្រី ក៏បានស្ដីបន្ទោស ទៅលោក អ៊ឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងដែនដីនគរ រូបនីយកម្ម និង សំណងដែលមិនព្រមដោះស្រាយ រឿងដីធ្លីជូនប្រជាពលរដ្ឋ ក្នុងខេត្តក្រចេះ ធ្វើឲ្យពួកគាត់ឡើងមកតវ៉ា ដល់ រាជធានីភ្នំពេញ ជាមួយគ្នានោះ ប្រមុខរាជរដ្ឋាភិបាលក៏បាន រិះគន់ទៅអាជ្ញាធរក្នុងខេត្តក្រចេះ ថា គ្មានសមត្ថភាពដោះស្រាយ បញ្ហាដីធ្លីជូន ប្រជាពលរដ្ឋ ទើបពលរដ្ឋ សម្រេចមកភ្នំពេញ សុំអន្តរាគមន៍ពីលោក៕