គ.ជ.ប ​ប្រកាស​ពី​កាលប​រិច្ឆេទ​ការ​ធ្វើ​យុទ្ធ​នា​ការ​បោះ​ឆ្នោត​

Cambodia News

កិច្ចប្រជុំដែលមានការចូលរួមពីតំណាង គណបក្សនយោបាយទាំង៨ ដែលចូលរួមការបោះឆ្នោត។
កិច្ចប្រជុំដែលមានការចូលរួមពីតំណាង គណបក្សនយោបាយទាំង៨ ដែលចូលរួមការបោះឆ្នោត។

ភ្នំ​ពេញ​៖ នៅ​ ​ថ្ងៃ​ទី​៧ ខែមិថុនា​នេះ គណៈ​កម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ កម្ពុជា ហៅកាត់ថា គ.ជ.ប បាន​ប្រកាស​ឱ្យ​ដឹង​ពី​កាល​គណៈ​​កម្មាធិការ​ជាតិ​រៀប ​ចំការ​បោះឆ្នោត​កម្ពុជា ហៅ​កាត់ថា គ.ជ.ប ​បាន​ប្រកាស​ឱ្យ​ដឹង​ពី​កាល​បរិច្ឆេទ​នៃ​ការ​ធ្វើ​ យុទ្ធនា​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​មុនរយៈពេល ៣០ថ្ងៃ​នៃ​ថ្ងៃ​បោះ​ឆ្នោត​ ២៨ ខែកក្កដា​ ឆ្នាំ២០១៣។

ថ្លែង​នៅ​ក្នុង​កិច្ច​ប្រជុំ​ដែល​មាន​ការ​ចូល​រួម​ពី​តំណាង​គណបក្ស​​ នយោបាយ​ទាំង៨ លោក សោម ច័ន្ទ​ឌីណា សមាជិក គ.ជ.ប បាន​អំពាវ​នាវ​ដល់បណ្តា​ គណបក្ស​នយោបាយ​នានា​ ឱ្យ​​មានការ​អត់ធ្មត់ នៅ​ក្នុង​អំឡុង​ពេល ​ហែរ​ក្បួន​ឃោសនា ជួបគ្នា សូម​ឱ្យ​មាន​ការ​យោគ​យល់​គ្នា ជា​ពិសេស​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពល​រដ្ឋ​ កុំ​ឱ្យ​មាន​ការ​កក​ស្ទះ​ចរាចរណ៍​។

ទោះ​ជា​មិន​ទាន់​ដល់​ពេល​ យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​យ៉ាង​ណា​ក្តី  ក៏​គេ​សង្កេត​ឃើញ​ថា គណបក្ស​ប្រឆាំង​ និង​គណបក្ស​កាន់​អំណាច​ បាន​ចាប់​ផ្តើម​ឃោសនា​ ជា​បណ្តើរ​ៗ​ទៅ​ហើយ​ ដើម្បី​ស្វែង​រក​ទំនុក​ចិត្ត​ពី​ពលរដ្ឋ​ជាម្ចាស់​ឆ្នោត​៕

Related Articles

Back to top button
Close
Close