យុវតីខ្មែរ ២ក្រុមណាត់វាយគ្នា មិនគិតរៀនសូត្រ
សារព័ត៌មាន Cambodia News/
ភ្នំពេញ (០៥ កក្កដា ២០១៤) ៖ កាលពីពេលថ្មីៗនេះ មានខ្សែវីដេអូមួយ ត្រូវបានគេបង្ហោះ ចែកចាយពេញបណ្តាញសង្គម ហ្វេកប៊ុក ដែលបង្ហាញពី សកម្មភាពយុវតីខ្មែរ២ក្រុមមិនគិតខិតខំប្រឹងប្រែងរៀនសូត្រ បែរជាណាត់កន្លែងវាយគ្នាតាមផ្លូវសាធារណៈយ៉ាង អាណាធិបតេយ្យ។
តាមរយៈខ្សែ វីដេអូនោះ និងតាមរយៈការ បញ្ចេញមតិតាមហ្វេកប៊ុកបានអោយដឹងថា កន្លែង ដែលយុវតី២ក្រុមនោះបើកឆាកប្រយុទ្ធគឺស្ថិតនៅការ៉ាស់ សាំងមួយកន្លែងនៅម្តុំទឹកថ្លា ប៉ុន្តែទោះជាយ៉ាងណាគេមិន ទាន់ច្បាស់នៅឡើយទេ។
យុវតីទាំង២ក្រុមនោះមិនដឹងមាន គុំនុំពីណាមកទេបានណាត់គ្នា ហើយបានបើកឆាកប្រយុទ្ធគ្នាស៊ីសាច់ហុតឈាមឥតមាន ខ្មាស់អៀនអ្វីទាល់តែសោះ៕