កង​​ទ័ព​​អាកាស​​អ៊ីរ៉ាក់​​បាន​​វាយ​ប្រហារ​​​លើ​​​ក្បួន​​រថយន្ត​​រដ្ឋ​​អ៊ី​ស្លាម​​​

សារព័ត៌មាន​ Cambodia News/

អ៊ីរ៉ាក់ (១៨ កក្កដា ២០១៦) ៖ មន្ត្រីក្រសួងការពារជាតិអ៊ីរ៉ាក់ឲ្យដឹងកាលពីថ្ងៃអាទិត្យម្សិលមិញថា យន្តហោះចម្បាំងជាច្រើនគ្រោះរបស់អ៊ីរ៉ាក់ បាន​វាយ​ប្រហារ​បំផ្លាញ​ក្បួន​រ​ថ​យន្ត​រដ្ឋ​អ៊ី​ស្លាម​នៅ​ តំបន់ភាគខាងត្បូងទីក្រុងម៉ូសូល។

សេចក្តីរាយការណ៍បន្តថា ការវាយប្រហារពីអាកាសនេះធ្វើឡើងនៅតំបន់វាលខ្សាច់ ក្បែរទីក្រុងកាយ៉ារ៉ាមានចម្ងាយជាង ៦០គីឡូម៉ែត្រភាគខាងត្បូងតំបន់ម៉ូស៊ូល ជា​ ទីក្រុងស្ថិតក្រោមការកាន់កាប់ត្រួតត្រាដោយក្រុមសកម្មប្រយុទ្ធជីហាតបច្ចុប្បន្ន។

មន្ត្រីក្រសួងនេះបន្តថា ក្បួន​រថយ​ន្ត​រដ្ឋ​អ៊ី​ស្លាម​បាន​បើក​បរ​រត់​គេច​ចេញ​ពី​ទី​ក្រុង​នេះ ដែល​ជា​ទីក​ន្លែង​មាន​មូល​ដ្ឋាន​រឹង​មាំ​របស់​ក្រុម​សកម្ម​ប្រយុទ្ធ​នៅ​ភាគ​ កណ្ដាល​ប្រទេស​អ៊ីរ៉ាក់។

ក្នុងការវាយប្រហារប៉ុន្មានសប្ដាហ៍នាពេលចុងក្រោយនេះ កងទ័ពអ៊ីរ៉ាក់បានដណ្ដើមយកភូមិជាច្រើនវិញ ពីក្រុមរដ្ឋអ៊ីស្លាមក្នុងពេលវាយសម្រុកទៅមុខ ដើម្បី​ចូល​ទី​ក្រុង​ម៉ូស៊ូល។​ ជោគជ័យដ៏សំខាន់មួយគឺការរឹបអូសកាន់កាប់ប្រលានយន្តហោះយោធានៅទីក្រុងកាយ៉ារ៉ាដែលគេសង្ឃឹមថា ត្រូវ​ប្រើ​ប្រាស់​ទី​នេះ​ជា​ទីយុទ្ធ​សាស្ត្រ​វិការ​ដ្ឋាន ជាដំណាក់កាលក្នុងការវាយប្រហារប្រឆាំងទៅលើទីក្រុង ឬតំបន់នានាមានក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម៕

2

 

Related Articles

Back to top button
Close
Close