ចិន​ទាម​ទារ​ពិនិត្យភ​ស្តុ​តាង​ដែល​បញ្ជាក់​ថា​ យន្ត​ហោះ​ម៉ាឡេ​ស៊ី​បញ្ចប់​ការ​ហោះ​ហើរ​នៅ​សមុទ្រ​ឥណ្ឌា ​

សារព័ត៌មាន​​ Cambodia News​/

ចិន (២៥ មិនា ២០១៤) ៖ ក្រោយពី​ទទួលបាន​ទិន្នន័យ​ពី​ប្រព័ន្ធ​ផ្កាយរណប​របស់​ចក្រភព​អង់គ្លេស់ បានបញ្ជាក់​ថា​យន្ត​ហ៉ោះ​​ម៉ាឡេស៊ី ​ពិតជា​បាន​បញ្ចប់​ការហោះហើរ​នៅ​កណ្តាល​សមុទ្រ​ឥណ្ឌា​ និង​អ្នកដំណើរ​រួម​ទាំង​នាវិក​ទាំង​​ ២៣៩​នាក់ ពិតជា​គ្មាន​ន​ណា​ម្នាក់​អាច​គេចផុត​ពី​សេចក្តីស្លាប់​ឡើយ​។

20140325_mh 370កាអះអាង​របស់​លោក​ណា​ជីព រ៉ាស្សាក់ មិន​ត្រូវបាន​គាំទ្រ​ទាំង​ស្រុង​ទេ​ពី​ប្រជាជន​ចិន​។​ ដោយ​សាច់​ញ្ញាត​​​បាន​និយាយ​​ថា គាត់​មិន​ជឿ​លើ​ការ​អះអាង​របស់​អាជ្ញាធរ​ម៉ាឡេស៊ី​ទាំងស្រុង​ទេ មាន​ន័យ​ថា ដរាបណា​មិនទាន់​ឃើញ​រូបរាង​ពិតប្រាកដ​របស់​យន្ត​ហោះ​។​

​ ​ឧបនាយក​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន លោក​សៀ ហេង​សឹង​( Xie Hangsheng) បានចេញ​សេចក្តីថ្លែងការណ៍​មួយ​នៅ​លើ​គេហ​ទំព័រ​​ក្រសួង​ការបរទេស​​ចិន​ថា លោក​ទាមទា​ក្នុង​ការត្រួត​ពិនិត្រ​ទិន្នន័យ និង​ភស្តុតាង​ទាំងឡាយណា​ដែល​បាន​បញ្ជាក់​ថា​យន្តហោះ MH-​៣៧០​របស់​ក្រុមហ៊ុន​អាកាសចរណ៍​អ៊ែរ​ឡាញ​ម៉ាឡេស៊ី ដែល​មាន​ផ្ទុក​អ្នកដំណើរ ជនជាតិ​ចិន​​២២៧​នាក់ បានបញ្ចប់​ការហោះហើរ​នៅ​កណ្តាល​សមុទ្រ​ឥណ្ឌា​។ ​

​ទាក់​ទៅនឹង​បញ្ហា​ នេះ​មន្ត្រី​អាជ្ញាធរ​ដែនសមុទ្រ​សុវត្ថិភាព​ អូស្រា្តលី​បាន​បញ្ជាក់ឲ្យ​ដឹង​នៅ​​ថ្ងែ​ទី​២៥​ ខែ​មីនា​ថា ពួកគេ​ពិតជា​មិន​​អាច​បន្ត​ការ​ស្វែង​រក​​ត​ទៅ​ទៀតបាន​ទេ ពីព្រោះ​អាកាសធាតុ​អាក្រក់​បាន​ព្រមាន​ដល់​ក្រុម​អ្នករុករក​យន្តហោះ​ ខ្លាំងណាស់​៕

Related Articles

Back to top button
Close
Close