សមត្ថកិច្ច​អូស្ត្រាលី​ចាប់​បាន​​គ្រឿងញៀន៥៨៥​គីឡូក្រាម​មក​ពី​ប្រទេសចិន

មន្រ្តីគយ និង ប៉ូលិស​អូស្ត្រាលី​​បាន​ស្ទាក់​​រារាំង​ការ​នាំ​ចូល​គ្រឿងញៀន​​ដ៏​ច្រើន​ សន្ធឹក​សន្ធាប់​មួយ ដោយ​ចាប់​​បាន​​គ្រឿងញៀន​​ ដែលគេ​ហៅថា​​ទឹកកក​ក្នុង​ចំនួន យ៉ាង​ច្រើន​សម្បើម ។

គ្រឿងញៀន​​ចំនួន​៥៨៥​គីឡូក្រាម ​ត្រូវ​​បានគេ​​រក​ឃើញ​នៅ​ក្នុង​កុង​តាណឺរ​មួយចំនួន​ដែល​ផ្ទុក​ផលិត​ផល​​ លាងសម្អាត​ ឋិតនៅ​​ក្នុង​ឃ្លាំង​​ដាក់​អី​វ៉ាន់​មួយ​កន្លែង​នៅ​ភាគ​ខាងលិច​នៃ​ក្រុងស៊ីដនីយ៍។  គ្រឿងញៀន​នេះ​មាន​ចំនួន​២​ដង​ច្រើន​ជាង​ចំនួន​ ដែល​អាជ្ញាធរ ចាប់​បាន​​នៅគ្រា​កន្លងមក ហើយ​គេ​ជឿជាក់ថា​ គ្រឿងញៀន នេះ​មាន​ប្រភព​ចេញ​​មក​ពី​​​​ប៉ែក​​ខាង​ត្បូង​នៃ​ប្រទេសចិន។

អាជ្ញា ​ធរ​បាន​ចាប់​ខ្លួន​​បុរស​៣នាក់​ នៅពេល​ដែល​ពួកគេ​ទៅ​យក​កុងតាណឺរទាំង នោះ។ ​ម្នាក់​​​មកពី​សិង្ហបុរី មានអាយុ​៣២​ឆ្នាំ​ និង​ម្នាក់​ទៀត​មកពី​ហុងកុង​ អាយុ​៥១​ឆ្នាំ ហើយ​ម្នាក់​ទៀត​មកពី​ក្រុង​ស៊ីដនីយ៍ មានអាយុ​២១​ឆ្នាំ។

ជនទាំង​៣នាក់​ជាប់​ចោទ​ពី​បទ​នាំ​ចូល​គ្រឿងញៀន​​ក្នុង​បរិមាណ​ជួញដូរ​ ហើយ​ត្រូវ​ឡើង​តុលាការ​នៅ​ក្នុង​ថ្ងៃនេះ៕ (Radio Australia)

Related Articles

Back to top button
Close
Close