ការ​រំលោភ​ផ្លូវ​ភេទ​កុមារ​ក្នុង​ប្រទេស​ឥណ្ឌា​កើន​ឡើង​បី​ដង​​ក្នុង​ទសវត្សរ៍​ចុង​ក្រោយ​នេះ

អ្នក​ ការពារ​សិទ្ធិ​មនុស្ស​មួយ​ក្រុម​ក្នុង​ប្រទេស​ឥណ្ឌា​និយាយ​ថា ​ការ​បំពាន​ផ្លូវ​ភេទ​កុមារ​បាន​រាល​ដាល​​ដល់​កម្រិត​មួយ​ខ្ពស់​ ដោយ​មាន​ការ​រំលោភ​ផ្លូវ​ភេទ​កុមារ​កើន​ឡើង​៣ដង​​ ក្នុង​ទសវត្សរ៍ចុង​ក្រោយ​នេះ​ ដែល​នាំ​ឲ្យ​មាន​តួលេខ​បំពាន​ផ្លូវ​ភេទ​កុមារ​ចំនួន​ ៤ម៉ឺន ៨ពាន់​ករណី​ក្នុង​មួយ​ឆ្នាំ។

តួលេខ​នេះបាន​មក​ពី​របាយ​ការណ៍ ​របស់​មជ្ឈ​មណ្ឌល​អាស៊ី​ដើម្បី​សិទ្ធិ​មនុស្ស ដែល​បាន​បង្ហាញ​ដល់​ប្រេសិត​ពិសេស​របស់​អង្គការ​សហប្រជា​ជាតិ​លើ​បញ្ហា​អំពើ ​ហិង្សា​ប្រឆាំង​ស្ត្រី។

នាយក ​ក្រុម​ការពារ​សិទ្ធិ​មនុស្ស​លោក Su-has Chak-ma បាន​ប្រាប់​វិទ្យុ​អូស្ត្រាលី​ថា ការ​កើន​ឡើង​នៃ​ករណី​បំពាន​ផ្លូវ​ភេទ​កុមារ​ គឺ​ធ្វើ​ឲ្យ​​បណ្ដា​ពល​រដ្ឋ​នៃ​ប្រទេស​ឥណ្ឌា​ទាំង​មូល​មាន​អារម្មណ៍​ខឹង​ សម្បារ​យ៉ាង​ខ្លាំង​។

លោក​ មាន​ប្រសាសន៍​ថា​ ការ​កើន​ឡើង​នេះ​បណ្តាល​មក​ពី​ការ​មិន​ខ្លាច​ច្បាប់​ និង​គំនិត​របស់​ឧក្រិដ្ឋ​ជន​ដែល​យល់​ថា​ ពួក​គេ​នឹង​មិន​មាន​ការ​ទទួល​ទោស​ ហើយ​ទាំង​នេះ​ក៏​ដោយ​សារ​​កត្តា​ចម្បង​ចំនួន​ពីរ​៖ ទីមួយ​ពី​ព្រោះ​ប៉ូលិស​ខ្លួន​ឯង​ មិន​ទទួល​ខុស​ត្រូ​វចំពោះ​តួនាទី និង​ទី​ពីរ តុលាការ​ទទួល​បាន​ករណី​ដូច្នេះ​ច្រើន​លើស​លប់​ ដែ​ល​ធ្វើ​ឲ្យ​មាន​ភាព​យឺត​យ៉ាវ​រាប់​ឆ្នាំ​ មុន​នឹង​តុលាការ​អាច​បញ្ចប់​ការ​ការ​កាត់​ក្ដី​ណា​មួយបាន៕​(Radio Australia)

Related Articles

Back to top button
Close
Close