បាក់​ស្ពានអាកាស​នៅអ៊ីតាលី ​ស្លាប់​ម្នាក់ ​របួស៥​នាក់​

សារព័ត៌មាន​​ Cambodia News/

អីុតាលី (០១ វិច្ឆិកា ២០១៦) ៖ បាក់ស្ពានអាកាសមួយកន្លែង នៅក្នុងប្រទេសអីុតាលី បណ្តាល​​ឲ្យស្លាប់បុរសម្នាក់ និងរបួស៥នាក់ផ្សេងទៀតផងដែរ នេះ​បើ​យោង​តាម​ទី​ភ្នាក់​ងារ​សារ​ព័ត៌​មាន ​BBC បានចុះផ្សាយ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ កន្លងទៅនេះ។

ប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍បាក់ស្ពាននេះ បាន​កើត​ឡើង​នៅ​លើ​ផ្លូវ​ភ្លោះ​មួយ​កន្លែង​ ស្ថិតក្នុងខេត្ត Lecco រដ្ឋធានី Milan ភាគខាងជើងប្រទេសអ៊ីតាលី ខណៈ​រថ​យន្ត​ដឹក​ទំនិញ​ធន់​ធំ ​ដ៏ធ្ងន់មួយគ្រឿង បានបើកឆ្លងកាត់។

ក្រុមហ៊ុនដែលគ្រប់គ្រងផ្លូវសំខាន់ៗរបស់អីុតាលី បានស្តីបន្ទោសហេតុការណ៍នេះទៅលើ អាជ្ញាធរមូលដ្ឋាន ដោយនិយាយថា ពួកគេបានទាមទារឲ្យអាជ្ញាធរ បិទ​ស្ពាន​នេះ​ជា​បន្ទាន់​មក​ម៉្លេះ ពោលគឺតាំងពីប៉ុន្មានម៉ោងមុន មុនពេលកើហេតុ បន្ទាប់ពីកម្មកររកឃើញថា ស្ពាន​អាកាស​មួយខ្សែនេះមានបញ្ហាដោយស្នាមប្រេះ តែផ្ទុយទៅវិញអាជ្ញាធរមូលដ្ឋាន បែរ​ជា​មិន​អើ​ពើ​នោះឡើយ។ ខណៈពេលនេះ ការស៊ើបអង្កេត លើបទព្រហ្មទណ្ឌបឋម ក៏​ត្រូវ​បាន​ធ្វើ​ឡើងទាក់ទងទៅនឹង ឧបទ្ទវហេតុខាងលើនេះផងដែរ។

គួរបញ្ជាក់ថា គ្រោះថ្នាក់នេះ បានកើតឡើងនៅម៉ោង ៥និង២០នាទីល្ងាច ម៉ោងនៅក្នុងតំបន់ ខណៈពេលដែលរថយន្តដឹងទំនិញដ៏ធ្ងន់១គ្រឿង ដែលមានទម្ងន់ប្រមាណ១០៨តោន បានបើកឆ្លងកាត់ ។ យ៉ាងហោចណាស់ រថយន្តប្រមាណជា ៤គ្រឿងផ្សេងទៀត ដែលត្រូវបានជាប់ទាក់ទងនឹងករណីខាងមួយនេះ ខណៈរថយន្តមួយគ្រឿង ក៏ត្រូវបានស្ពានបាក់សង្កត់ពីលើផងដែរ៕

65 7

Related Articles

Back to top button
Close
Close