លោក Xi Jinping អញ្ជើញ​ចុះត្រួតពិនិត្យការងារស្ថានភាពកសិកម្មក្នុងរដូវក្តៅ

Cambodia News

ព្រឹកថ្ងៃទី ២៤ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យការងារនៅភូមិ Dongyujia ​​ក្រុង Dezhou ខេត្ត ​Shandong ​ដើម្បីស្តាប់របាយការណ៍ស្តីពីផលិតកម្មកសិកម្មក្នុងតំបន់​ ហើយបានដើរចូលទៅក្នុងវាលស្រែដើម្បីជួបពិភាក្សាការងារយ៉ាងស្និទ្ធស្នាលជាមួយកសិករដាំដុះ​ អ្នក​បើក​គ្រឿងចក្រកសិកម្ម និងអ្នកបច្ចេកទេសកសិកម្ម ។

លោក Xi Jinping មាន​សេចក្តី​រីករាយណាស់ ពេលដឹងថា ទិន្នផលស្រូវសាលីក្នុងមួយមូក្នុងឆ្នាំនេះបានកើនឡើងម្តងទៀត ហើយ​ការដាំដុះ​ពោត​បាន​ទាន់ពេលវេលា​និង​មាន​វឌ្ឍនភាព​យ៉ាង​ឆាប់រហ័ស។

ក្នុង​​រដូវក្តៅ​ ដំបូងនៃ “ផែនការប្រាំឆ្នាំលើកទី១៥” លោក Xi Jinping បានចុះត្រួតពិនិត្យតាមវាលស្រែដើម្បីសង្កេតមើលស្ថានភាពកសិកម្ម និងសាកសួរអំពីសកម្មភាពកសិកម្ម ព្រមទាំងបានដាក់ចេញនូវសំណូមពរ​ចំពោះ​ការផលិតស្បៀង​​ដោយបង្ហាញសញ្ញាយ៉ាងច្បាស់លាស់ថា លោកបាន​ផ្តល់អាទិភាពដល់សន្តិសុខស្បៀង និងផលិតកម្មជាប់លាប់។

លោក Xi Jinping បានគូសបញ្ជាក់ម្តងហើយម្តងទៀតអំពីសារៈសំខាន់ នៃសន្តិសុខស្បៀងអាហារថា “ប្រទេសចិន​ជាប្រទេសធំមួយដែលមានប្រជាជនច្រើន ហើយការដោះស្រាយបញ្ហាស្បៀងអាហារជានិច្ចកាល តែងតែជាអាទិភាពចម្បងក្នុងអភិបាលកិច្ច”។ “មានតែនៅពេលដែលវិស័យកសិកម្មរឹងមាំ និងសន្តិសុខស្បៀងអាហារត្រូវបានធានាយ៉ាងពេញលេញ ទើបយើងអាចមានទំនុកចិត្តគ្រប់គ្រាន់ និភាពម្ចាស់​ការ​ជាយុទ្ធសាស្ត្រ”៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
Close
Close