ម៉ូស្គូ​ទិតៀន​សេចក្តី​សម្រេច​របស់​សភា​អឺរ៉ុប​អំពី​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​រុស្ស៊ី

ម៉ូស្គូ ទិតៀនសេចក្តីសម្រេចរបស់សភាអឺរ៉ុបអំពីស្ថានការណ៍សិទ្ធិមនុស្សនៅ រុស្ស៊ី សេចក្តី សម្រេចដែលសភាអឺរ៉ុបចេញម្សិលមិញ គឺពាក់ព័ន្ធនឹងការដែលសភា ឌូម៉ារុស្ស៊ីថ្ងៃ១៤កញ្ញានេះធ្វើការបោះឆ្នោត ដើម្បីបញ្ឈប់មុនកាលកំណត់ អាណត្តិតំណាងរាស្ត្រម្នាក់ខាងបក្សប្រឆាំង។ បញ្ឈប់នេះ ក្រោមលេសថា មក ពីគាត់ហ៊ានប្រកប Business ទាំងបំពានលើច្បាប់ដែលហាមមិនឲ្យ តំណាងរាស្ត្រ ធ្វើជំនួញជាដាច់ខាត។ប៉ុន្តែសភាអឺរ៉ុបយល់ថានាពេលចុងក្រោយ រុស្ស៊ីតែងប្រើច្បាប់ គឺ ក្នុងគោលដៅនយោបាយទេតើម្រាប់បំបិទសិទ្ធិ ពួកប្រឆាំង។

សភាអឺរ៉ុបដែលជាអង្គការអំណាចនីតិបញ្ញត្តិជាន់ខ្ពស់របស់សហភាព អឺរ៉ុបក្នុង សេចក្តីសម្រេចនោះផ្តោតការយកចិត្តទុកដាក់ទៅលើវិធានការចាត់ជា បន្ត បន្ទាប់ ដោយ អាជ្ញាធររុស្ស៊ីឆ្ពោះទៅកាត់បន្ថយបន្តិចម្តងៗ សិទ្ធិពួក ប្រឆាំងហេតុដែលអូសទាញស្ថានការណ៍ ខាងសិទ្ធិនិងសេរីភាពជាគន្លិះៗរបស់ ពល រដ្ឋ រុស្ស៊ី ឲ្យស្រុតចុះអាក្រក់មែនទែន។ ឧទាហរណ៍ ៖

– ការកសាង”សំណុំរឿង”របស់តំណាងរាស្ត្រខាងបក្សប្រឆាំងឈ្មោះ Guennady Gudkovលុះទាល់តែដាក់ជូនសម័យប្រជុំពេញអង្គនៃសភាឌូម៉ាធ្វើការបោះឆ្នោត ថ្ងៃ១៤កញ្ញានេះ ដើម្បីដកអាណត្តិគាត់ជាតំណាងរាស្ត្រតែម្តងមកពីគាត់ល្បី ខាងដឹកនាំ រលកប្រឆាំងទល់នឹងអាជ្ញាធរដែលបានបោកបក់អស់ប៉ុន្មានខែជាប់ នៅ រុស្ស៊ី។

– ការកាត់ទោសនារី៣នាក់នៃក្រុមចម្រៀង Pussy Riot ឲ្យជាប់ពន្ធនាគារម្នាក់ៗ រយៈពេល២ឆ្នាំដោយមកពីគេពេលឡកនិងច្រៀង ក្នុងវិហារគ្រិស្តសាសនាកាល ពីកន្លះឆ្នាំមុន បានទាមទារឲ្យព្រះជាម្ចាស់ បណ្តេញរូបលោកពូទីនចេញពី អំណាចទៅ។

– ការដែលអាជ្ញាធររុស្ស៊ីនៅតែពុំព្រមថ្កោលទោសពួកមន្ត្រីណា ដែលជាប់ ពិរុទ្ធ ចំពោះមរណភាពកាលពី៣ឆ្នាំមុននៃមេធាវីជាតិរុស្ស៊ីឈ្មោះ Serguei Magnitsky នៅក្នុងពន្ធនាគារម៉ូស្គូដោយគាត់បានខិតខំការពារផលប្រយោជន៍ របស់ មូលនិធិវិនិយោគអង់គ្លេស Hermitage Capital។

សភាអឺរ៉ុប ក៏អំពាវនាវរុស្ស៊ីឲ្យកែប្រែទៅច្បាប់ដែលចាត់ទុក អង្គការក្រៅរដ្ឋា ភិបាលណា ដែលទទួលហិរញ្ញប្បទានពីក្រៅសម្រាប់សកម្មភាពខ្លួនថា ជា “ភ្នាក់ងារបរទេស” ស្អីណា។

សភាអឺរ៉ុបក្នុងសេចក្តីសម្រេចនោះក្រើនរំលឹករុស្ស៊ីថា រុស្ស៊ីក្នុងឋានៈជាសមាជិក ពេញលក្ខណៈនៃ“ក្រុមប្រឹក្សាអឺរ៉ុប”និង“អង្គការដើម្បីសន្តិសុខនិងសហប្រតិបត្តិ ការនៅទ្វីបអឺរ៉ុប” OSCE បានទទួលយកទៅដាក់លើខ្លួន នូវកាតព្វកិច្ចជាក់លាក់ ខាងបំពេញតាមស្តង់ដារអឺរ៉ុបក្នុងវិស័យធានាសិទ្ធិមនុស្សប្រជាធិបតេយ្យឧត្តម ភាពនៃច្បាប់ និង ឯករាជ្យភាពនៃអំណាចតុលាការ។

ជាចម្លើយបកវិញ វិមានក្រេមឡាំងបានប្រតិកម្មច្រានចោលមិនទទួលយកទេនូវរាល់ ការបកស្រាយរបស់សភាអឺរ៉ុប អំពីស្ថានការណ៍អាក្រក់ស្អីណានៃសិទ្ធិមនុស្ស នៅរុស្ស៊ី។អ្នកនាំពាក្យផ្លូវការរបស់ប្រធានាធិបតីរុស្ស៊ី លោក Dmitri Peskov ថ្លែងថា ការបកស្រាយនោះធ្វើឡើងដោយយោងទៅលើប្រភពព័ត៌មានមិនត្រឹម ត្រូវ ហើយការធ្វើវិភាគសោត អំពីប្រភពនោះគឺមិនស្របនឹងស្ថានការណ៍ពិតឡើយ៕ ដោយ កែវ ឆាយា(RFI)

Related Articles

Back to top button
Close
Close