​អាមេ​រិក​​​ទម្លាក់​​​គ្រាប់​​បែក​​​លើ​​​ឃ្លាំង​​​ស្តុក​​​អាវុធ​​គីមី​​​របស់​​​រដ្ឋ​​អ៊ី​ស្លាម​​​

សារព័ត៌មាន​ Cambodia News/

អ៊ីរ៉ាក់ (១៤ កញ្ញា ២០១៦) ៖ យោធាអាមេរិកកាលពីម្សិលមិញបានបញ្ចេញរូបភាពវីដេអូមួយ បង្ហាញ​ពី​កង​កម្លាំង​អាកាស​របស់​សហរដ្ឋ​អាមេរិក ធ្វើប្រតិការណ៍ទម្លាក់គ្រាប់បែកតាមដែនអាកាស លើ​ឃ្លាំង​ស្តុក​អាវុធ​គីមី​មួយ​ក្នុង​ភាគ​ខាង​ជើង​ប្រទេស​អ៊ីរ៉ាក់​កាល​ពីថ្ងៃច័ន្ទ។

នៅចុងឆ្នាំនេះកងកម្លាំងចម្រុះនឹងត្រៀមវាយរុញច្រាន ដណ្ដើមយកទីក្រុងម៉ូស៊ូលមកវិញដែលជាទីក្រុងធំបំផុត ស្ថិត​ក្រោម​ការ​ក្ដោបក្ដាប់របស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។

ទាហានអាមេរិកកំពុងស្ថាបនាបន្ទាយកងទ័ពមួយនៅភាគខាងត្បូង ខណៈ​អង្គការ​​សហប្រជា ជាតិ​ព្រមាន​ពី​សហ​ប្រតិ​បត្តិ​ការណ៍​មនុស្សធម៌ស្មុគស្មាញបំផុតរបស់ពិភពលោកនៅឆ្នាំនេះ។

អ្នកប្រយុទ្ធរដ្ឋអ៊ីស្លាមបានបាត់បង់ដែនដីជាងពាក់កណ្ដាល ដែលពួកគេបានរឹបអូសក្នុងប្រទេសអ៊ីរ៉ាក់ ក៏ដូច​ជា​ក្នុង​ប្រទេស​ជិត​ខាង​ស៊ីរី ប៉ុន្តែពួកគេនៅតែត្រៀមទប់ទល់ជានិច្ច ដើម្បីកាន់កាប់រដ្ឋធានីម៉ូស៊ូល និងរ៉ាកកា ជានិ​មិត្ត​រូប​នៃ​រដ្ឋ​ដែល​ពួក​គេ​បាន​ស្វែង​រក​ ការបង្កើតឡើងជារដ្ឋអ៊ីស្លាមមួយនៅភាគកណ្ដាលតំបន់មជ្ឈិមបូព៌ា៕

1

Related Articles

Back to top button
Close
Close