លោក ម៉ាក្រុង ទទួល​ជ័យ​​ជម្នះ​​ក្នុង​​ការ​​បោះ​​ឆ្នោត​​ប្រធានា​ធិបតី​​បារាំង​​អាណត្តិ​ថ្មី​​

សារព័ត៌មាន​ Cambodia News/

ប៉ារីស (២៥ មេសា ២០២២) ៖ ​យោងតាមលទ្ធផលបឋមដែលចេញផ្សាយកាលពីយប់ថ្ងៃអាទិត្យ ដោយក្រសួងមហាផ្ទៃបារាំងដែលដកស្រុងចេញផ្សាយដោយសារព័ត៌មាន ស៊ីនហួ បាន​ឲ្យដឹងថា ប្រធានាធិបតីដែលកំពុងកាន់អំណាចរបស់បារាំងលោក អេម៉ានុយ​អែល ម៉ាក្រុង បានឈ្នះការបោះឆ្នោតប្រធានាធិបតីបារាំងឆ្នាំ ២០២២ ជាមួយនឹងសំឡេងឆ្នោត ១៨,៧៧៩,៦៤១ ឬស្មើនឹង ៥៨.៥៤ភាគរយនៃសំឡេងគំាំទ្រ។

លោក អេម៉ានុយអែល ម៉ាក្រុង បានផ្ដួលលោកស្រី ម៉ារីន ឡឺប៉ែន នៅក្នុងការបោះឆ្នោតប្រធានាធិបតីជុំទី២ និងជាជុំចុងក្រោយនៅថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ដើម្បីបន្តកាន់អំណាចរយៈពេល ៥ឆ្នាំក្នុងអាណត្តិថ្មី។

បើតាមសន្លឹកឆ្នោតដែលរាប់បាន៩៧ភាគរយ លោក ម៉ាក្រុង ទទួលបានសំឡេងគាំទ្រ ៥៨.៥៥ភាគរយ ស្របពេលដែលគូរប្រជែងរបស់ខ្លួន គឺលោកស្រី ឡឺប៉ែន ទទួលបាន៤១.៤៥ភាគរយ។ បន្ទាប់ពីការចេញលទ្ធផលបោះឆ្នោត លោកស្រី ម៉ារីន ឡឺប៉ែន ក៏បានទទួលស្គាល់បរាជ័យរបស់ខ្លួនផងដែរ ប៉ុន្តែលោកស្រីអះអាងថា នឹងនៅតែបន្តតស៊ូយកជ័យជម្នះឱ្យបាននៅក្នុងការបោះឆ្នោតសភាបារាំងនាខែមិថុនាខាងមុខ៕

Related Articles

Back to top button
Close
Close