កងកម្លំាងប្រដាប់អាវុធ គ្រប់ប្រភេទក្នុងក្របខណ្ឌទាប ត្រូវបានដំឡើង ប្រាក់បៀវត្ស
ភ្នំពេញ ៖ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី២៥ កញ្ញា នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា ការដំឡើងបា្រក់ខែធ្វើតាមពីរដំណាក់កាលគឺនៅឆ្នាំ២០១៤ខាងមុខនេះ និង ឆ្នាំបន្តបន្ទាប់ ។
លោកបន្តថា នៅឆ្នាំ២០១៤ បា្រក់បៀវត្សរ៍មន្រ្តីរាជការស៊ីវិលក្នុងក្របខណ្ឌ ក នឹងបន្ថែម៤ម៉ឺនរៀល ក្របខណ្ឌ ខ ,គ និង ឃ នឹងដំឡើង៨ម៉ឺនរៀល ហើយបា្រក់អាហារ ប្រចំាថ្ងៃនឹងឡើងពី១៥០០រៀល ដល់ ៤០០០ រៀល ប៉ុន្តែ មន្រ្តីរាជការដែលមានប្រាក់ខែចាប់ពី៦០ម៉ឺនរៀល ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសុំការយោគ យល់ដោយពុំមានការដំឡើងទេ រហូតដល់ឆ្នាំ២០១៥ និងកងកម្លំាងប្រដាប់អាវុធគ្រប់ប្រភេទបា្រក់ខែទាបបំផុតជាង៤០ម៉ឺនរៀល ៕ Cambodia News