ភាពខុសគ្នារវាងទំនាក់​​ទំនងស្នេហាយុវវ័យ​​សម័យថ្មី និងយុវ​​ចាស់សម័យដើម

ភ្នំពេញ: ​យុវវ័យ​បច្ចុប្បន្ន ហ៊ាន​សារភាព​និង​បង្ហាញ​នូវ​សេចក្ដី​ស្នេហា​របស់​ខ្លួន​ដល់​មនុស្ស​ដែល​ខ្លួន​ ចាប់អារម្មណ៍មិន​ថា ជា​យុវវ័យ ឬក៏​ជា​យុវតី​ឡើយ​។ ​

​យុវជន មុនី​រ័ត្ន មាន​អាយុ ១៩​ឆ្នាំ បាន​ឲ្យ​ដឹងថា ខ្លួន​ចេះ​មាន​ទំនាក់ទំនង​ស្នេហា តាមរយៈ​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook ដែល​បច្ចុប្បន្ន​កំពុងតែ​ពេញ​និយម​។​ ការទំនាក់ទំនង​តាម Facebook នេះ វា​ងាយស្រួល​ណាស់ ដោយ​ពេល​ចាប់ផ្ដើម​របស់​ពួកគេគឺ​តាមរយៈ​ការ Comment លើ​រូប​ភាព​របស់​ពួកគេ​ទៅវិញទៅមករហូត​បាន​ក្លាយទៅជា​សង្សារ​តែម្ដង​។​

​ដោយឡែក​សម្រាប់​ សេចក្ដីស្នេហារបស់​ក្រុម​យុវវ័យកាលពី ៣០​ឆ្នាំមុន គឺ​មិន​ដូចនឹង​សេចក្ដី​​ស្នេហា​របស់​យុវវ័យ​សម័យ​ទំនើប​នេះ​ទេ​។ ដោយសារតែ​ការ​ប្រកាន់ខ្ជាប់​នូវ​ប្រពៃណី និង​សេចក្ដី​ខ្មាសអៀន​របស់​យុវវ័យ​សម័យមុន​រៀងៗ​ខ្លួន។

ដោយ​ពួកគេមិន​បាន​បង្ហាញ​ពី​វាចា​បេះដូង នៃ​សេចក្ដីស្រឡាញ់ដោយ​ត្រង់​ប្រាប់​ទៅ​គូស្នេហ៍​ឡើយ​។ គឺចាស់ទុំ​ទាំង​សងខាង ​ឯណោះ​វិញ​ទេជា​អ្នក​ផ្គូផ្គងចាប់​ផ្គុំ​ឲ្យ​ក្មេងៗ​សម័យ​នោះរៀបការ​គ្នា​ ជា​ប្ដី​ប្រពន្ធ​៕

Related Articles

Back to top button
Close
Close