គ​.​ជ​.​ប ប្រកាសថា CPP ទទួល​បាន​​អាសនៈ​​ទាំង​​៥៨​ ក្នុង​​ព្រឹទ្ធសភា​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ ៖ យោងតាម​ការប្រកាស​ល​ទ្ធ​ផល​បណ្តោះអាសន្ន​រប​ស់ គ​.​ជ​.​ប បាន​បញ្ជាក់ថា CPP ទទួលបាន​អាសនៈ​ចំនួន ៥៨ សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​នា​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៨​នេះ ។ ចំណែក​គណបក្ស​ផ្សេងៗ​ទៀត ពុំ​ទទួលបាន​អាសនៈ​នោះឡើយ ។​

តាម គ​.​ជ​.​ប អង្គ​បោះឆ្នោត​បាន​អញ្ជើញ​ទៅ​បោះឆ្នោត​ក្នុង​ការិយាល័យ​ទាំង​៣៣ និង​៨​ភូម​ភាគ ក្នុង​ឃុំ​-​សង្កាត់​១៦៤៦ ចំនួន​១១៦៧០​នាក់ ស្មើនឹង​៩៩,៧៩ ក្នុងចំណោម​អ្នកមាន​ឈ្មោះ ទៅ​បោះឆ្នោត​ចំនួន​១១,៦៩៥​នាក់ ។​

យ៉ាងណាក៏ដោយ អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ ចោល​កាលពី ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ អតីត​គណបក្សប្រឆាំង​នេះ បានចេញ​សេចក្ដីថ្លែងការណ៍​មួយ ប្រឆាំង​ដាច់ខាត​ចំពោះ និង​បដិសេធ ទាំងស្រុង​ចំពោះ លទ្ធផល​បោះឆ្នោត​នេះ​៕

Related Articles

Back to top button
Close
Close