ស្លាប់​៤​នាក់ និង​របួស​២០​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលមិញ​

សារព័ត៌មាន​ Cambodia News/

​ភ្នំពេញ (២២ វិច្ឆិកា ២០១៧) ៖ នៅ​ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៧​ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១១​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៤​នាក់ រ​បួ​ស្រាល​៧​នាក់ និង​របួសធ្ងន់​១៣​នាក់​។ នេះ​បើ​យោងតាម​របាយការណ៍​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

​របាយការណ៍​ដដែល​ប​ញ្ជា​ក់ថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១១​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​ចំនួន​១៤​គ្រឿង រថយន្ត​តូច​១​គ្រឿង​, គោយន្ដ​១​គ្រឿង និង​រថយន្ដ​ធុន​ធំ​៦​គ្រឿង​។ មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​, មិន​គោរព​សិទ្ធិ​, មិន​ប្រកាន់​ស្ដាំ​, ប្រជែង និង​បត់​គ្រោះថ្នាក់​៕

2

 

Related Articles

Back to top button
Close
Close