បុគ្គ​លិក​បម្រើ​ការ​ងារ​នៅទូ​រគមនា​គមន៍​ ធ្វើ​កូដក​ម្មទ​ម្លាក់​លោក ​ឡៅ សា​រឿន​

ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​កុម្ភៈនេះ បុគ្គលិក​បម្រើការ​ងារ​នៅ​ទូរគមនាគមន៍​កម្ពុជា ដែល​មាន​ទីតាំង​ស្ថិតនៅ តាម​បណ្ដោយ​ផ្លូវ​ព្រះសីហនុ កែង​ផ្លូវ​១០៥ ស្ថិត​ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មករា ប្រមាណ​ជាង​២០០​នាក់ បាន​នាំគ្នា​លើក​បដា​ធ្វើ​កូដកម្ម​នៅមុខស្នាក់​ការ​​ដើម្បី​ទាមទារ​សុំ​ទម្លាក់​លោក ឡៅ សារឿន ចេញពី​តំណែង​ជា​ប្រធាន​ទូរគមនាគមន៍​កម្ពុជា​។ ​

ក្នុង​ការ​ទាមទារ​ខាង​លើ​នេះ ក្រុម​បុគ្គលិក​បាន​នាំគ្នា​និយាយ​រិះគន់​លោក ឡៅ សារឿន ជា​ចំហ​សាធារណៈ​ថា ពួក​ខ្លួន​លែង​ចង់​ឲ្យ​លោក ឡៅ សារឿន ធ្វើជា​អ្នកដឹកនាំ​តទៅទៀត​ហើយ ដោយ​សារ​មានរឿង​រ៉ាវ​ផ្សេងៗ​ជាច្រើន ធ្វើ​បុគ្គលិក​ក្រោម​ឱវាទ​អស់​ជំនឿ​លើ​មេដឹកនាំ​រូប​នេះ​។ ​ ​ ​

លោក ឡៅ សារឿន មិន​អាច​សុំ​ការ​បំភ្លឺ​បាន​ឡើយ​ជុំវិញ​ការ​តវ៉ា ទាមទារ​ទម្លាក់ ពី​សំណាក់​បុគ្គលិក​ខាង​លើ​នេះ​៕ ​

art9.4

Related Articles

Back to top button
Close
Close