យុវជន​ម្នាក់​ត្រូវ​ ​ចាប់​ខ្លួន ​ករណី​ចែក​ចាយ​រូប​ភាព ​និង​វីដេអូ​អាស​អាភាស​

សារព័ត៌មាន​​ Cambodia News/

ភ្នំពេញ (១៣ ឧសភា ២០១៣) ៖ កាលពីពេលថ្មីៗនេះ នាយកដ្ឋានសន្តិសុខផ្ទៃក្នុង បានស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាម្នាក់ឈ្មោះ ជុន សុចិត្រ ភេទប្រុស អាយុ២៤ឆ្នាំ ពាក់ព័ន្ធករណីចែកចាយរូបភាព និងវីដេអូ អាសអាភាស យ៉ាងសកម្មលើគេហទំព័រ និងទំព័រ Facebook នាពេលកន្លងមក។ [ អានបន្ត ]

គួររំលឹកផងដែរថា ឈ្មោះ ជុន សុចិត្រ បានប្រើប្រាស់គេហទំព័រ និងទំព័រ Facebook របស់ខ្លួនដែលមានអាសយ​ដ្ឋាន​ www.hrnews24.com ធ្វើការចែកចាយរូបភាព និងវីដេអូអាសអាភាសយ៉ាងសកម្មអំឡុងឆ្នាំ ២0១៤ ក្នុងគោលបំណងដើម្បីទាក់ទាញអ្នកចូលទស្សនាឲ្យបានច្រើន និងធ្វើឲ្យគេហទំព័រខ្លួនទទួលបានចំណាត់ថ្នាក់ខ្ពស់។

បន្ទាប់ពីការសាកសួរនៅនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ឈ្មោះ ជន សុចិត្រ បានសារភាព និងទទួលស្គាល់នូវទង្វើខុសឆ្គងរបស់ខ្លួនដែលបានប្រព្រឹត្តនាពេលកន្លងមក ។

បច្ចុប្បន្ននាយកដ្ឋានសន្តិសុខផ្ទៃ បានកសាងសំណុំរឿងបញ្ជូនទៅតុលា​ការ​ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ និងបន្តស្រាវជ្រាវវែកមុខជនដែលធ្វើសកម្មភាពចែកចាយរូបភាព និងវីដេអូអាសអាភាស៕ ប្រភព​ពី៖ បណ្តាញ​ព័ត៌មាន​នគរបាលជាតិ

N1

Related Articles

Back to top button
Close
Close