បុរស​ម្នាក់​ចង​សម្លាប់​ខ្លួន​លើ​ដើម​ប្រេង​ខ្យល់​

ភ្នំពេញ​៖​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​១១ ខែមករានេះ  សាកសព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើញ​ចងក​សម្លាប់ខ្លួន​នៅលើ​ដើម​ប្រេងខ្យល់ នៅក្នុង​ដី​ឡូ​តិ៍ មួយ​កន្លែង​​តាម​បណ្តោយ​ផ្លូវ​លេខ​១០៥K ក្នុងភូមិ​ក្រាំង​អង្ក្រង ស្ថិតក្នុង​សង្កាត់​ក្រាំងធ្នុង ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹង សាកសព​បុរស​ដែល​ចងក​សម្លាប់ខ្លួន​នៅ​ចំណុចកើតហេតុ​ខាង​លើនេះ គឺ​ពុំទាន់​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ប៉ុន្តែ​នៅក្នុង​ខ្លួន​របស់​សាកសព​ខាង​លើ​គេ​ពុំ​ឃើញ​មាន​អត្ត​ស​ញ្ញណ​ប័ណ្ណ ប័ណ្ណសំគាល់ខ្លួន​ណាមួយ ឡើយ​គឺ​មានតែ​ប្រាក់​ចំនួន​ប្រាំមួយ​ពាន់​រៀល​តែប៉ុណ្ណោះ​។

បច្ចុប្បន្ន​សាកស​ពបុរ​ស​ខាងលើនេះ ត្រូវបាន​ប៉ូលិស​ជំនាញ​កំពុង​ធ្វើ​កោសល្យ​វិ​ច្ច័​យ ហើយ​ដឹក​យកទៅ​តម្កល់ទុក​នៅ​វត្ត​ទឹកថ្លា ដើម្បី​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណី​៕ ​

ដោយ៖ ហេង នាង​

1501_DSC04963

1501_DSC04964

Related Articles

Back to top button
Close
Close